ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារអបអរសាទរ លោក ង្វៀន ហ៊្វូចុង ក្លាយជាអគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម អាណត្តិថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកសារ 5
ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារអបអរសាទរ លោក ង្វៀន ហ៊្វូចុង ក្លាយជាអគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម អាណត្តិថ្មី ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារអបអរសាទរ លោក ង្វៀន ហ៊្វូចុង ក្លាយជាអគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម អាណត្តិថ្មី

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារមួយច្បាប់ទៅកាន់លោក ង្វៀន ហ៊្វូចុង សម្តែងទឹកព្រះទ័យអបអរសាទរ ដែលត្រូវបានបោះឆ្នោតឱ្យធ្វើជាអគ្គលេខាធិការ នៃគណៈមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអាណត្តិថ្មី។

ព្រះរាជសារដែលបានធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលថា ព្រះអង្គមានទឹកព្រះទ័យសោមនស្សរីករាយ និងសូមអបអរសាទរជូនចំពោះលោក ង្វៀន ហ៊្វូចុង ដែលត្រូវបានមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ បោះឆ្នោតជ្រើសតាំងបន្តជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម សម្រាប់អាណត្តិទី១៣ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ។

ព្រះករុណា ព្រះបាទ សម្រេចព្រះបរមនាថ នរោត្តម សីហមុនី បានបង្ហាញទឹកព្រះទ័យជឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ប្រទេសវៀតណាម នឹងទទួលបានមហាជោគជ័យ មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរថែមទៀត។

ព្រះមហាក្សត្រខ្មែរ ក៏បានបង្ហាញទឹកព្រះទ័យសង្ឃឹមផងដែរថា លោក ង្វៀន ហ៊្វូចុង នឹងធ្វើឱ្យកម្ពុជា-វៀតណាម មានទំនាក់ទំនងកាន់តែជិតស្និទ្ធល្អ ហើយបន្តរក្សានៅសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា លោកប្រធានាធិបតី ង្វៀង ហ៊្វូចុង ត្រូវបានគណបក្សកុម្មុយនិស្ដវៀតណាម ផ្ដល់សេចក្ដីទុកចិត្តដោយបោះឆ្នោត គាំទ្រឱ្យបន្តកាន់តំណែងជា «អគ្គលេខាធិការបក្ស» ជាថ្មី កាលពីថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។ លោក ង្វៀន ហ៊្វូចុង បានជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ៣អាណត្តិជាប់គ្នា (មួយអាណត្តិមាន រយៈពេល៥ឆ្នាំ)។
ការបោះឆ្នោតនេះ ធ្វើឡើងកំឡុងសមាជបក្សកុម្មុយនិស្ដវៀតណាម ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ក្នុងទីក្រុងហាណូយ ជាទីដែលប្រតិភូបក្ស ១,៦០០នាក់ មកពីទូទាំងប្រទេស ចូលរួមបោះឆ្នោតជ្រើសថ្នាក់ដឹកនាំថ្មីនៃគណបក្ស រដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវផែនការសេដ្ឋកិច្ច និងគោលនយោ បាយនានា។

ការបោះឆ្នោតឱ្យលោក ង្វៀង ហ៊្វូចុង មានអាយុ ៧៦ឆ្នាំ បន្តកាន់តំណែងជាអគ្គលេខាធិការបក្ស ធ្វើឡើងក្រោម ការលើកលែងពិសេសមួយ ដែលកំណត់ថា អ្នកមានអាយុ ៦៥ឆ្នាំឡើង ត្រូវតែចូលនិវត្តន៍។ លោក ង្វៀង ហ៊្វូចុង បានជាប់ឆ្នោតជាអគ្គលេខាធិការបក្ស ២លើករួចមកហើយ គឺកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៦ ៕

អត្ថបទទាក់ទង