ខ្មែរប៉ុស្ដិ៍ Close

ពីថ្ងៃនេះ ដល់ដាច់ខែកុម្ភៈ អាជីវករទាំងអស់ ត្រូវរុះរើសំណង់ដែលសង់រំលោភលើដីចំណីឆ្នេរ នៅពយយាយម៉ី និងឆ្នេរតាបារាំង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 37
ពីថ្ងៃនេះ ដល់ដាច់ខែកុម្ភៈ អាជីវករទាំងអស់ ត្រូវរុះរើសំណង់ដែលសង់រំលោភលើដីចំណីឆ្នេរ នៅពយយាយម៉ី និងឆ្នេរតាបារាំង ពីថ្ងៃនេះ ដល់ដាច់ខែកុម្ភៈ អាជីវករទាំងអស់ ត្រូវរុះរើសំណង់ដែលសង់រំលោភលើដីចំណីឆ្នេរ នៅពយយាយម៉ី និងឆ្នេរតាបារាំង

ភ្នំពេញ៖ លោក គួច ចម្រើន អភិបាលខេត្តព្រះសីហនុ បានប្រកាសទុកពេល ២៧ថ្ងៃ ឲ្យអាជីវករទាំងអស់រុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់រំលោភលើ ដីចំណីឆ្នេរសាធារណ: ស្ថិតនៅចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ កុម្ភ:នេះ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា សំណង់របស់លោក លោកស្រី ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មត្រង់ចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធិ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គឺស្ថិតនៅលើដីចំណីឆ្នេរសាធារណ:របស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពឆ្នេរ។

លោក គួច ចម្រើន បញ្ជាក់ថា «រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់លោក លោកស្រី ត្រូវរុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់នៅលើដី ចំណីឆ្នេរសាធារណ:របស់រដ្ឋ ស្ថិតនៅចំណុចព្យយាយម៉ី និងឆ្នេរបារាំង ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ ជាកំហិត»។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ក្នុងករណីលោក លោកស្រី មិនរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងសហការជាមួយគណ:បញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទឹងហាវ ចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនទទួលខុសត្រូវរាល់ ការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕

អត្ថបទទាក់ទង