ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញគាំទ្របន្ដ កិច្ចសហប្រតិបត្តិការ ជានិច្ចចំពោះអ្នកវិនិយោគដែលមករកស៊ីនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 20
រដ្ឋបាលរាជធានីភ្នំពេញគាំទ្របន្ដ កិច្ចសហប្រតិបត្តិការ ជានិច្ចចំពោះអ្នកវិនិយោគដែលមករកស៊ីនៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញគាំទ្របន្ដ កិច្ចសហប្រតិបត្តិការ ជានិច្ចចំពោះអ្នកវិនិយោគដែលមករកស៊ីនៅកម្ពុជា

លោក ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ គាំទ្របន្ដកិច្ចសហប្រតិបត្តិការជានិច្ច ចំពោះអ្នកវិនិយោគទាំងផ្នែកសន្ដិសុខសវត្ថភាព និងប្រសិទ្ធភាពដែលមករកស៊ីនៅកម្ពុជា។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ដែងការគាំទ្របែបនេះ ខណៈ ឯកឧត្ដមទទួលជួបជាមួយលោក ផាក ហ៊ីង ខ្យង់ (H.E. Ph.D.Park Heung Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា សម្ដែងការគួសម និងពិភាក្សាការងារកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅសាលា រាជធានីភ្នំពេញ។

​ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានកិច្ច សហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានធ្វើឱ្យមានការ អភិវឌ្ឍរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរ រាជធានីភ្នំពេញមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សគឺក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក សន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា រួចផុតពីសង្គ្រាម ហើយនាំមកនូវសន្តិភាពពេញបរិបូរណ៍ និងបានអភិវឌ្ឍប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

លោក ផាក ហ៊ីង ខ្យង់ (H.E. Ph.D.Park Heung Kyeong) អគ្គរដ្ឋទូតសាធារណ រដ្ឋកូរ៉េ ក៏បានស្នើសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយគាំទ្រចំពោះក្រុមហ៊ុនច្នៃបំលែងសំរាម ដែលបានធ្វើការសិក្សាជាយូមកហើយនោះធ្វើការវិនិយោគនៅ ពេលដេញថ្លៃបានច្បាប់ អនុញាតវិនិយោគ ហើយសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានគាំទ្រសហការ និងជំរុញលើក ទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទព្រមទាំង បានបើកទូលាយសម្រាប់ការវិនិយោគ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខ័ណ្ឌរបស់ប្រទេសដើម្បីជំរុញវឌ្ឍនភាពសង្គម៕

អត្ថបទទាក់ទង