ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចុះពិនិត្យសក្តានុពល និងវឌ្ឍនភាព នៅរោងចក្រផលិតទឹកស្អាត និងរោងចក្រថ្មម៉ាបនៅខេត្តក្រចេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 42
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចុះពិនិត្យសក្តានុពល និងវឌ្ឍនភាព នៅរោងចក្រផលិតទឹកស្អាត និងរោងចក្រថ្មម៉ាបនៅខេត្តក្រចេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចុះពិនិត្យសក្តានុពល និងវឌ្ឍនភាព នៅរោងចក្រផលិតទឹកស្អាត និងរោងចក្រថ្មម៉ាបនៅខេត្តក្រចេះ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះពិនិត្យសក្តានុពល និងវឌ្ឍនភាពនៅ រោងចក្រផលិតទឹកស្អាតក្នុងក្រុងក្រចេះ និងរោងចក្រអារច្រៀកថ្មម៉ាប ស្ថិតនៅក្នុងភូមិល្វៀង ជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

ក្នុងដំណើរចុះបំពេញការងារនៅខេត្តក្រចេះនាពេលនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជើញពិនិត្យមើលការអភិវឌ្ឍវិស័យរោងចក្រ និងសិប្បកម្ម វិស័យទឹកស្អាតនៅក្នុងក្រុងក្រចេះ និងពិនិត្យមើលរោងចក្រអារច្រៀកថ្មម៉ាបចំនួន២កន្លែង គឺរោងចក្រអារច្រៀកថ្មម៉ាបរបស់ក្រុមហ៊ុន លោកឧកញ៉ា ឡេ រិទ្ធី និងរោងចក្រអារចៀក ថ្មម៉ាបរបស់ក្រុមហ៊ុន លោកឧកញ៉ា មឿង សុខ នៅក្នុងចំណុចជើងភ្នំព្រិច ភូមិល្វៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល និងការពិនិត្យមើលពីសក្តានុពលនៅក្នុងខេត្ត ក្រចេះពាក់ព័ន្ធ នឹងវិស័យឧស្សាហកម្ម វិទ្យា សាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនិយោជក និយោជិត កម្មកររោងចក្រ ក្នុងតំបន់នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវតែមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មត្រឹម ត្រូវដែលមានការអនុញ្ញាតដោយមន្ទីរ ឬក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្ដមបញ្ជាក់ថា ក្នុងការធ្វើអាជីវកម្មពុះច្រៀកអារកាត់ថ្មទាំងអស់ ត្រូវតែរក្សាទុកដាក់កាកសំណល់ ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងមានផលប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានផ្ដាំផ្ញើដល់និយោជក និយោជិត កម្មករ ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រផលិតទឹកស្អាតនៅ ក្រុងក្រចេះ ក៏ដូចជារោងចក្រអារចៀកថ្មម៉ាបនៅក្នុងតំបន់ស្រុកស្នួល ខេត្តក្រចេះទាំងអស់ ត្រូវធ្វើអនាម័យ ថែទាំរក្សាសុខភាពឱ្យបានល្អអនុវត្តន៍ឱ្យបាននូវការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងហសគមន៍របស់យើង៕

អត្ថបទទាក់ទង