ខ្មែរប៉ុស្ដិ៍ Close

កសិករនៅភ្នំព្រឹក ដាំបន្លែក្នុងរោងសំណាញ់លើផ្ទៃដីត្រឹមតែ២៥០ម៉ែត្រការ៉េ អាចបានប្រាក់ចំណូល៨០ម៉ឺនរៀលក្នុងមួយខែ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 49
កសិករនៅភ្នំព្រឹក ដាំបន្លែក្នុងរោងសំណាញ់លើផ្ទៃដីត្រឹមតែ២៥០ម៉ែត្រការ៉េ អាចបានប្រាក់ចំណូល៨០ម៉ឺនរៀលក្នុងមួយខែ កសិករនៅភ្នំព្រឹក ដាំបន្លែក្នុងរោងសំណាញ់លើផ្ទៃដីត្រឹមតែ២៥០ម៉ែត្រការ៉េ អាចបានប្រាក់ចំណូល៨០ម៉ឺនរៀលក្នុងមួយខែ

បាត់ដំបង៖ ប្រជាកសិករសហគមន៍ពន្លឺថ្មីពេជ្រចិន្តា ស្ថិតក្នុងស្រុកភ្នំព្រឹក លើកឡើងថា កន្លងមកបងប្អូនធ្លាប់ដាំបន្លែនៅទីវាល ដែលវាពិបាកទាំងការថែទាំនិង ពិបាករកទីផ្សារ ប៉ុន្តែការដាំតាមបច្ចេកទេសថ្មី ងាយស្រួលនិងទទួលបានផលច្រើន ស្រួលលក់។

បងប្អូនកសិករបានបន្តថា ដោយមិនអាចទទួលបានផលល្អក្នុងការដាំបន្លែនៅទីវាល ពួកគាត់ក៏បានចាប់ផ្ដើមស្វែងរកការដាំដុះបន្លែមានទីផ្សារល្អវិញ ទើបសម្រេចរៀន បច្ចេកទេសដាំបន្លែសុវត្ថិភាពក្នុងរោងសំណាញ់យូវី ពីមន្ត្រីកសិកម្ម និងអ្នកជំនាញ កសិកម្មនៅសហគមន៍តាសីសាមគ្គី ស្ថិតក្នុងស្រុកថ្មគោល ខណៈសហគមន៍មួយនេះ ក៏បានរកទីផ្សារនៅរាជធានីភ្នំពេញឱ្យ និងលក់បានតម្លៃសមរម្យ ទូទាត់នឹងការចំណាយ បាន ហើយសល់ប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ និងធ្វើការដាំដុះបន្តទៀត ។

លោក ផេង សុផុន ប្រធានក្រុមផ្នែកបន្លែ នៃសហគមន៍ពន្លឺថ្មីពេជ្រចិន្តា បានលើកឡើងថា សម្រាប់បន្លែសុវត្ថិភាពដាំក្នុងរោងសំណាញ់នៅសហគមន៍នេះ មិនទាន់ឆ្លើយតបនឹង តម្រូវការទីផ្សារនៅឡើយទេ ខណៈមានការបញ្ជាទិញច្រើនពីសំណាក់ក្រុមហ៊ុនដៃគូ ។

លោកបានបន្ថែមថា ដោយសារមានទីផ្សារល្អបែបនេះ កាលចាប់ផ្ដើមដំបូងក្នុង សហគមន៍ មានត្រឹម៩រោងសំណាញ់ ហើយបានបង្កើនឡើងដល់ជាង ២០រោង ខណៈ មានពលរដ្ឋមួយចំនួនទៀត កំពុងចូលរួមជាសមាជិក ក្នុងការដាំបន្លែសុវត្ថិភាពនេះ ជាបន្តបន្ទាប់ ។

សមាជិកក្នុងសហគមន៍នេះ បានបញ្ជាក់ថា សម្រាប់ទីផ្សារវិញ បន្លែប្រភេទនេះ ក្នុងមួយគីឡូក្រាម អាចលក់បានក្នុងចន្លោះពី ៣៥០០រៀល ទៅ៥០០០រៀល ដែលជា តម្លៃជាក់លាក់ និងមានការចុះកិច្ចព្រមព្រៀងត្រឹមត្រូវ និងដឹងឮពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

អត្ថបទទាក់ទង