ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី នឹងចែកម៉ាសចំនួន ១០ម៉ឺន ជូនចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់ជំងឺ COVID-19

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 64
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី នឹងចែកម៉ាសចំនួន ១០ម៉ឺន ជូនចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់ជំងឺ COVID-19 រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី នឹងចែកម៉ាសចំនួន ១០ម៉ឺន ជូនចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់ជំងឺ COVID-19

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានទទួលការឧបត្ថម្ភជាម៉ាសពីក្រុមហ៊ុន OPPO និងហាងលក់ទូរស័ព្ទដៃ គួង អ៊ី នូវម៉ាសចំនួន ១០ម៉ឺនម៉ាស់ ដើម្បីចែកជូនមន្រ្តីរាជការ ក្រសួងយុត្តិធម៌ ក្នុងគោលបំណង ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19។

ក្រសួងយុត្តិធម៌ នឹងយកផ្តល់ម៉ាសទាំង១០ម៉ឺនម៉ាសនេះ ចែកជូនចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងបុគ្គលិក ដែលបម្រើការនៅស្ថាប័ននីមួយ ដូចខាងក្រោម៖

* តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ចំនួន ២០០០ម៉ាស
* សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍នីមួយៗ ចំនួន២០០០ម៉ាស
* សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តនីមួយៗ ចំនួន២០០០ម៉ាស។

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មី ពីជំងឺកូវីដ-១៩ ចំនួន២នាក់ សរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល ៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់៕

អត្ថបទទាក់ទង