ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋថែរក្សាសុវត្ថិភាពសុខភាព​ក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 30
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋថែរក្សាសុវត្ថិភាពសុខភាព​ក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋថែរក្សាសុវត្ថិភាពសុខភាព​ក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស (Christmas)

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ(Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជេល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង