អាសូរណាស់ គ្រួសារសម្រេចចិត្ត បូជាសពជនរងគ្រោះទាំង៥នាក់ ទាំងបង្ខំចិត្ត (មានវីដេអូ)
កាលពីវេលាម៉ោង ០៧ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្ត Lexus 470 ពាក់ស្លាកលេខ ភ្នំពេញ 2H-3679 ធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បានបុកជាមួយនឹងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PTT បណ្ដាលឲ្យផ្ទុះឆេះរថយន្តទាំង០២គ្រឿង ស្លាប់ចំនួន៥នាក់ (ប្រុស៤នាក់ ស្រីម្នាក់) ឆេះស្លាប់ទាំងអស់គ្នា និងខាងរថយន្តប្រេង រងរបួសធ្ងន់២នាក់។
ជនរងគ្រោះដែលស្លាប់ ទី១-ឈ្មោះ ថេង ដាវ៉ុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មន្ត្រីសាធារណៈការ ខេត្តកំពត ទីលំនៅខេត្តព្រះសីហនុ ទី២-ឈ្មោះ ឈឹម រដ្ឋា (ហៅជីង) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មេការភោជនីដ្ឋាន Happy bar ខេត្តព្រះសីហនុ ទីលំនៅ ឃុំទំនប់រលក ខេត្តព្រះសីហនុ ទី៣-ឈ្មោះ ហេង សូរីយ៉ា ភេប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ សនិ្តសុខឯកជន PSA ធ្វើការនៅ Happy bar រស់នៅសង្កាត់លេខ ០៣ ខេត្តព្រះសីហនុ ទី៤-ឈ្មោះ វង្ស រិទ្ឋី (ហៅ ដារ៉ា) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ សន្តិសុខឯកជន PSA ធ្វើការនៅ Happy bar រស់នៅសង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ទាំងបួននាក់ខាងលើជាមិត្តភ័ក្ដិរួមការងារជាមួយគ្នា។
រីឯជនរងគ្រោះម្នាក់ទៀតនៅមិនទាន់ស្រាវជ្រាវស្គាល់អត្តសញ្ញាណឡើយ (គិតត្រឹមម៉ោង៤ល្ងាចថ្ងៃដ៏ដែលនេះ)។ ចំណែកភាគីខាងរថយន្តប្រេងរងរបួសធ្ងន់២នាក់គឺទី១ ឈ្មោះ ផាន វិបុល ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅក្រុងភ្នំពេញ មុខរបរបើកបរ រថយន្តដឹកប្រេង និងទី២ ឈ្មោះ ផាន សុង ភេទប្រុស អាយុ១៨ឆ្នាំមានអាស័យដ្ឋានជាមួយគ្នា ក្នុងនោះម្នាក់ជាអ្នកបើកបរនិងម្នាក់ជាអ្នករួមដំណើរជាមួយ។ ខាងក្រោមនេះគឺជាទិដ្ឋភាពបូជាសពរបស់ជនរងគ្រោះ ឃើញហើយខ្លោចចិត្តតែម្តង៕