ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ហាមមិនឱ្យពលករខ្មែរចល័តចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ហាមមិនឱ្យពលករខ្មែរចល័តចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ហាមមិនឱ្យពលករខ្មែរចល័តចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ហាមមិនឱ្យពលករខ្មែរចល័តចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩ ដើ​ម្បីគ្រប់គ្រង និងការពារពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពេលដែលមានសេចក្តីប្រកាសពីក្រសួងការងារថៃ។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ សូមអំពាវនាវឲ្យបងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃ និងរក្សាអនាម័យជាប់ជានិច្ច ដើ​ម្បីជៀសវាងផលប៉ះពាល់ដល់សុខភាពអនាម័យ និងអាយុជីវិត និងដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង