ខ្មែរប៉ុស្ដិ៍ Close

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ជាង ១១៤លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 34
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ជាង ១១៤លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ជាង ១១៤លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដើម្បីទិញស្បៀងចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ

(ភ្នំពេញ)៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១១៤.៧៨៥.៥០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគីរី ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៧គ្រួសារ រស់នៅក្នុងស្រុកវើនសៃ ស្រុកអណ្តូងមាស ស្រុកបរកែវ ស្រុកលំផាត់ និងស្រុកអូរជុំ ខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា គ្រួសារងាយរងគ្រោះបំផុតនីមួយៗ នឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០.៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤.៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥.៦០៧គ្រួសារ)៕

អត្ថបទទាក់ទង