ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ និងចុះត្រជាក់ខ្លាំង ខណៈតំបន់សមុទ្រនឹងមានខ្យល់បក់បោកខ្លាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
ក្រសួងធនធានទឹក៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ និងចុះត្រជាក់ខ្លាំង ខណៈតំបន់សមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ក្រសួងធនធានទឹក៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ និងចុះត្រជាក់ខ្លាំង ខណៈតំបន់សមុទ្រនឹងមានខ្យល់បក់បោកខ្លាំង

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២០ ភាគខាងជើងនៃកម្ពុជា ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃកម្ពុជា ទទួលឥទ្ធិពលសម្ពាធទាបសកម្មក្រវាញ លើកទី២៣។ ថ្ងៃទី២៤ -២៩ ខែធ្នូ កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១. បណ្តាខេត្តនៅតំបន់រាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ២៩ -៣២ អង្សាសេ

នៅថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ អង្សាសេ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ២៩ -៣២ អង្សាសេ

នៅថ្ងៃទី២៣-២៥ ខែធ្នូ អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។ សីតុណ្ហភាពអប្បបរមា មានពី១៧-២០ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧អង្សាសេ។

៣. តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេ

* សីតុណ្ហភាពអតិបរមា មានពី ២៨ -៣១ អង្សាសេ

ថ្ងៃទី២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅបង្គួរ និងនៅផ្ទៃសមុទ្រអាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ សីតុណ្ហភាពអប្បបរមា មានពី២០-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៩ អង្សាសេ៕

អត្ថបទទាក់ទង