ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងសាជាថ្មី, សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកសារ 36
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងសាជាថ្មី, សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព ! ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងសាជាថ្មី, សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព !

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

  • ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមាមានពី ១៦-១៨°C និងអតិបរមា មានពី២៥-២៧°C ។
  • បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩-២១°C និងអតិបរមា មានពី ២៦-២៨°C ។

២. បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ១៤-១៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C

៣. តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
  • សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ព និងនគរបាលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ថែរក្សាសុខភាព។ ដោយឡែកសម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់៕

អត្ថបទទាក់ទង