ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣នាក់ និងអ្នកជាសះស្បើយចំនួន ៣នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
ក្រសួងសុខាភិបាល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣នាក់ និងអ្នកជាសះស្បើយចំនួន ៣នាក់ ក្រសួងសុខាភិបាល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣នាក់ និងអ្នកជាសះស្បើយចំនួន ៣នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០៣នាក់ និងអ្នកជាសះស្បើយចំនួន ០៣នាក់។

អ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ថ្មីនេះរួមមាន៖

  • ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០
  • ស្ត្រីជនជាតិជប៉ុន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០

សូមបញ្ជាក់ថាករណីវិជ្ជមានកូវីដ-១៩ ទាំងពីរនាក់ខាងលើ គឺជាករណីនាំចូល មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា នោះទេ។

  • ចំណែកឯអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់ទៀត គឺកុមារាជនជាតិខ្មែរ អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលមាន​វិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

អ្នកជាសះស្បើយចំនួន០៣នាក់រួមមាន៖

  • បុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត ជាអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ
  • ស្ត្រីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ ត្រូវបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ
  • បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលបានប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ ត្រូវបានព្យាបាលជាសះស្បើយ​ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ

សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្រី១៩នាក់ និងប្រុស ២២នាក់)។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៦២នាក់ (ស្រី ៨៦នាក់ និងបុរស ២៧៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣១២នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់។

អត្ថបទទាក់ទង