ខ្មែរប៉ុស្ដិ៍ Close

អាវុធហត្ថភ្នំពេញ នៅតែបន្តចេញអំពាវ ឲ្យប្រជាជនចូលរួមបង្ការ ទប់ស្កាត់វីរុសកូវីដ-១៩ ខណៈដែលការរកឃើញអ្នកអវិជ្ជមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា មានការថមថយខ្លះៗហើយ!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 28
អាវុធហត្ថភ្នំពេញ នៅតែបន្តចេញអំពាវ ឲ្យប្រជាជនចូលរួមបង្ការ ទប់ស្កាត់វីរុសកូវីដ-១៩ ខណៈដែលការរកឃើញអ្នកអវិជ្ជមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា មានការថមថយខ្លះៗហើយ! អាវុធហត្ថភ្នំពេញ នៅតែបន្តចេញអំពាវ ឲ្យប្រជាជនចូលរួមបង្ការ ទប់ស្កាត់វីរុសកូវីដ-១៩ ខណៈដែលការរកឃើញអ្នកអវិជ្ជមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា មានការថមថយខ្លះៗហើយ!

ដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែចេញផ្សព្វផ្សាយ នូវសេចក្ដីណែនាំតាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល។

ជាក់ស្តែងចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែធ្នូនេះ ម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន១២គ្រឿង ដែលបំពាក់ដោយ គ្រឿងឧគ្ឃោសនស័ព្ទបំពងសម្លេង ក៏នៅតែបន្តចេញផ្សព្វផ្សាយ និង អំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩នេះឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់កុំឲ្យមេរោគកាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាដាច់ខាត បើទោះបីជា ស្ថានភាព នៃការរកឃើញ អ្នកវិជ្ជមាន ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បច្ចុប្បន្ននេះ គឺមានការថមថយ ខ្លះៗ យ៉ាងណាក៏ដោយ ក៏លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅតែទទូច សូមឱ្យ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្ត ការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថា វីរុស នេះ បាន ឆ្លង ចូលទៅក្នុង សហគមន៍ ជា ចង្កោម និង ដោយកន្លែង ហើយក៏ នៅមានហានិភ័យខ្ពស់ នៅឡើយ៕
#PhnomPenhGRK

អត្ថបទទាក់ទង