ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន ជំរុញកិច្ចសហការ CLMV លើវិស័យពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែល្អប្រសើរនិងដោះស្រាយឧបសគ្គទាំងឡាយដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
លោក ហ៊ុន សែន ជំរុញកិច្ចសហការ CLMV លើវិស័យពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែល្អប្រសើរនិងដោះស្រាយឧបសគ្គទាំងឡាយដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មនេះ លោក ហ៊ុន សែន ជំរុញកិច្ចសហការ CLMV លើវិស័យពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែល្អប្រសើរនិងដោះស្រាយឧបសគ្គទាំងឡាយដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មនេះ

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ CLMV តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួន បានផ្លាស់ប្ដូរយោបល់ និងពិនិត្យមើលពីវឌ្ឍនភាពទៅលើកិច្ចសហប្រតិបត្តិការក្នុងចំណោមទាំង៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ក្នុងមូលបទ «ការពង្រឹងការតភ្ជាប់ដោយប្រសិទ្ធភាពកម្មក្នុងតំបន់» ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានអនុម័តទៅលើឯកសារ៣សំខាន់រួមមាន៖ ទី១-សេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល CLMV ទី២-ការអនុម័តទៅលើឯកសារក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងបួន នៅបញ្ជីគម្រោងអាទិភាពសម្រាប់ប្រទេសទាំងបួនកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងទី៣-ផ្ដោតសំខាន់លើការជំរុញការតភ្ជាប់សមាហរណកម្មនៅក្នុងតំបន់។

លើសពីនេះ ប្រមុខរដ្ឋាភិបាល បានអនុម័តទៅលើផែនការសកម្មភាព កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការ៥វិស័យដូចជា៖
១) កិច្ចសហប្រតិបត្តិការទៅលើពាណិជ្ជកម្ម និងវិនិយោគ
២) ការអនុវត្តនៃឆន្ទៈសម្រាប់តំបន់
៣) ផែនការសម្រាប់ធ្វើឱ្យប្រសើរឡើងវិញក្រោយជំងឺកូវីដ-១៩
៤) ការអភិវឌ្ឍកម្មវិធីនៅក្នុងប្រទេសទាំង៤
៥) ការអភិវឌ្ឍធនធានមនុស្ស។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ CLMV ក៏បានជំរុញក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ជំរុញការតភ្ជាប់គ្រប់ទាំងអស់ ទាំងប្រព័ន្ធដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល ការគាំទ្រការតភ្ជាប់តាមរយៈស្ថាប័នច្បាប់ និងកម្លាំងពលកម្មជាដើមក្នុងការទាញយកអត្ថប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្បៀងអាហារ និងទេសចរណ៍ផងដែរ។ លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាលទាំងបួន បានអនុម័តទៅលើការកៀងគរហិរញ្ញវត្ថុដៃគូអភិវឌ្ឍន៍នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជន ដើម្បីជំរុញ ការអនុវត្តគម្រោងទាំងឡាយក្នុងប្រទេសទាំង៤នេះ។ ប្រទេសទាំង៤ ក៏បានអនុម័តលើបញ្ជីជាអាទិភាពនៃដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជនដើម្បីជំរុញការអនុវត្តនូវគម្រោងទាំងឡាយដែលជាការប្រឈមមួយនោះ។ CLMV នឹងបន្តជំរុញកិច្ចសហការ និងគាំទ្រដល់ការធ្វើសមារណកម្មអាស៊ាន ក៏ដូចជាកាតបន្តការកសាងសង្គមមួយនេះអោយបានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញកិច្ចសហការ CLMV ជាពិសេសបានឯកភាពក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ អោយមានភាពល្អប្រសើរ និងចូលរួមដោះស្រាយនូវឧបសគ្គទាំងឡាយណាដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគាំទ្រការលើកកម្ពស់ការតភ្ជាប់ ការដឹកជញ្ជូន និងថាមពល ការជំរុញកិច្ចសហការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងការពង្រឹងធនធានមនុស្សផងដែរដើម្បីឲ្យប្រទេស CLMV កាន់តែមានការរីកចម្រើនជាបន្តទៀត៕

អត្ថបទទាក់ទង