ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលពិធីជួបជុំសំណេះសំណាលចំនួន២ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 53
សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលពិធីជួបជុំសំណេះសំណាលចំនួន២ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលពិធីជួបជុំសំណេះសំណាលចំនួន២ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង សម្តេចបានសម្រេចលុបចោលពិធីជួបជុំសំណេះសំណាលចំនួន២ រួមមាន ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A និងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សម្តេច បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់បន្តការខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បើទោះបីជានៅថ្ងៃនេះមានចំនួនឆ្លងធ្លាក់ចុះវិញបន្តិចក្តី។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ផងដែរ៕

អត្ថបទទាក់ទង