ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានមនុស្ស ១៤នាក់ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1150
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានមនុស្ស ១៤នាក់ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានមនុស្ស ១៤នាក់ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រកាសពីទឹកដីខេត្តសៀមរាប ថា មានមនុស្ស១៤នាក់ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងគូសបញ្ជាក់បន្ថែមថា អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន៣,៣៣២សំណាក មកពី៧ខេត្ត។
លោក បានថ្លែងថា ប្រតិបត្តិការទប់ស្កាត់កូវីដ-១៩ បានធ្វើលឿន ហើយក្នុងទ្រង់ទ្រាយធំ តែកន្លែងខ្លះមិនទាន់លឿននៅឡើយទេ៕

អត្ថបទទាក់ទង