ថ្ងៃទី១៦ វិច្ឆិកា ២០១៧ អង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានកម្ទេច មេក្លោងចំនួន ១១៨នាក់ត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រហ្វេសប៊ុក ចៅ ចាក់ស្មុក បានបង្ហោះផ្សាយថា អង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានកម្ទេច មេក្លោងចំនួន ១១៨ នាក់ត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ហ្វេសប៊ុក ចៅ ចាក់ស្មុក មានខ្លឹមសារថា «ខ្មោចបក្សនេះបានស្លាប់ ៣ ឆ្នាំហើយ ហើយអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានកម្ទេច មេក្លោងចំនួន ១១៨ នាក់ត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ រហូតមកដល់ពេលនេះ មនុស្ស ១៤ នាក់ដែលស្ថិតក្នុងក្រុមមេដឹកនាំនៃអង្គការចាត់តាំងនយោបាយ បដិវត្តន៍ពណ៌ជ្រកក្រោមស្លាកខ្មោចគណបក្សសង្គ្រោះជាតិ បានទទួលស្គាល់កំហុស និងបានស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ»។
គួរបញ្ជាក់ថា ចាប់តាំងពីអតីតគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូលពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិមក ថ្នាក់ដឹកនាំនៃអតីតគណបក្សនេះចំនួន១១៨នាក់ត្រូវបានដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ រហូតមកដល់ពេលនេះ មានមនុស្ស ១៤ នាក់ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោសនិងផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញរួមមាន៖ ១- លោក គង់ គាំ ២- លោក គង់ បូរ៉ា ៣- លោក ស៊ីម សុវណ្ណនី ៤- លោក រៀល ខេមរិន្ទ ៥- លោក អ៊ូ ច័ន្ទរ័ត្ន ៦- លោកស្រី ទេព សុទ្ធី ៧- លោក កង គឹមហាក់ ៨- លោក ជីវ កត្តា ៩- លោក ច័ន្ទ សិលា ១០- លោក សុន ឆ័យ ១១- លោក តាវ គឹមឈន ១២- លោក វ៉ា សាម៉ុន ១៣- លោក ស៊ុន សុភ័ក្រ និង១៤- លោកស្រី លី ស្រីវីណា៕