ខ្មែរប៉ុស្ដិ៍ Close

កីឡាករតៃក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ទទួលបានមេដាយមាសកម្រិតពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ កីឡា - សុខភាព 48
កីឡាករតៃក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ទទួលបានមេដាយមាសកម្រិតពិភពលោក កីឡាករតៃក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ទទួលបានមេដាយមាសកម្រិតពិភពលោក

នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារចូលរួមអបអរសាទរដល់កីឡាករតៃក្វាន់ដូកម្ពុជាកីឡាករ ប៉ាល់ ជីវ័ន្ត ដែលទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship) 2019 (International Taekwon-Do Federation) នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី (Bulgaria) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នេះគឺជាមោទនភាពថ្មីមួយទៀតដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។ លោកក៏បានជូនពរកីឡាករ កីឡាការនីកម្ពុជា សូមព្យាយាមហ្វឹកហាត់បន្ថែមដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA GAME) ក្នុងឆ្នាំ ២០២៣៕

អត្ថបទទាក់ទង