ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងទៅពិនិត្យ-ព្យាបាលព្រះរាជសុខភាព នៅប្រទេសចិន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 3
ថ្ងៃនេះព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងទៅពិនិត្យ-ព្យាបាលព្រះរាជសុខភាព នៅប្រទេសចិន ថ្ងៃនេះព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងទៅពិនិត្យ-ព្យាបាលព្រះរាជសុខភាព នៅប្រទេសចិន

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ នឹងយាងទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ក្នុងឳកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះមហាក្សត្រក្នុងឋានៈជាប្រមុខរដ្ឋស្តីទី បន្ទាប់ពីព្រះមហាក្សត្រ អវត្តមាននៅក្នុងប្រទេស។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំទាំងបីស្ថាប័ន និងជនរួមជាតិខ្មែរ សូមជួបតែពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង