ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាថ្មីថា ទោះបីវិបត្តិកូវីដ-១៩ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខដោយរលូន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាថ្មីថា ទោះបីវិបត្តិកូវីដ-១៩ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខដោយរលូន លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាថ្មីថា ទោះបីវិបត្តិកូវីដ-១៩ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខដោយរលូន

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរុស្ស៊ីប្រចាំកម្ពុជា នាឱកាសដែលលោកទើបចូលកាន់តំណែងដើម្បីបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-រុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមសេចក្តីប្រកាសព័ត៌មាន លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ទោះបីវិបត្តិកូវីដ-១៩ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខដោយរលូនជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងវប្បធម៌។ លោកបន្តថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំមិនភ្លេច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាក្នុងពេលដែលប្រទេសកម្ពុជាកំពុងជួបការលំបាកកាលពីទសវត្សទី៨០ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងរងការហ៊ុំព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង