ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋរីករាយសាទរចំពោះគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប្លិ៍តភ្ជាប់ពីកោះនរាទៅកោះពេជ្រ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 92
ប្រជាពលរដ្ឋរីករាយសាទរចំពោះគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប្លិ៍តភ្ជាប់ពីកោះនរាទៅកោះពេជ្រ ប្រជាពលរដ្ឋរីករាយសាទរចំពោះគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប្លិ៍តភ្ជាប់ពីកោះនរាទៅកោះពេជ្រ

ប្រជាពលរដ្ឋបានសម្ដែងនូវភាពរីករាយសាទរ ចំពោះគម្រោងស្ថាបនាស្ពាន បេតុងខ្សែកាប្លិ៍ តភ្ជាប់ពីកោះនរាទៅកោះពេជ្រ ដែលរំពឹងថានឹងជួយសម្រួលការធ្វើដំណើរ របស់បងប្អូនឱ្យកាន់តែងាយស្រួលជាងមុន ក្នុងការចេញចូលរាជធានីភ្នំពេញ ដោយមិនប្រឈមការកកស្ទះចរាចរណ៍។
អ្នកស្រី សុទ្ធ លីនដា ជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកឯងបានសម្ដែងការសប្បាយ រីករាយដោយនឹងទទួលបានសមិទ្ធផលថ្មីមួយទៀតគឺស្ពានបេតុខ្សែកាប្លិ៍ដែលតភ្ជាប់ពីកោះពេជ្រមកកោះនរា និងពីកោះនរាមកផ្លូវជាតិលេខមួយ ដែលអាចជួយសម្រាលបន្ទុក ការកកស្ទះចរាចរណ៍បានយ៉ាងច្រើននៅលើស្ពានព្រះមុន្នីវង្ស នៅពេលដែលប្រជាពលរដ្ឋ ធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ។
អ្នកស្រីបញ្ជាក់ថា ការសាងសង់ស្ពាននេះ នឹងធ្វើឱ្យអ្នកដំណើរ កាន់តែមានភាព រហ័សជាងមុន។
សំឡេង១«ធ្វើស្ពាននេះដើម្បីកាត់បន្ថយការកកស្ទះដែលកន្លងមកការធ្វើដំណើរចេញពីកៀនស្វាយ ទៅច្បារអំពៅយើង មានការកកស្ទះ ដែលចូលមករាជធានីភ្នំពេញ ធ្វើដំណើរម្ដងជិតមួយម៉ោង ។ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ មានការសប្បាយរីករាយខ្លាំង ដែលមានការអភិវឌ្ឍច្រើន បន្ថយការកកស្ទះចរាចរណ៍»។
ជាមួយគ្នានេះដែរ លោក វែន រស្មី រស់នៅសង្កាត់ច្បារអំពៅទី២ បាននិយាយទាំងទឹក មុខញញឹមថា មិនថាតែអ្នកស្រីទេ គឺប្រជាពលរដ្ឋជាច្រើនទៀត មានក្តីស្រមៃចង់បាន ស្ពានថ្មីនេះជាយូរមកហើយ ព្រោះ នឹងធ្វើឱ្យតំបន់នេះកាន់តែមានសណ្ដាប់ធ្នាប់ល្អរៀបរយ គ្មានការកកស្ទះចរាចរណ៍ បន្ទាប់ពីមានវត្តមានស្ពាន១ខ្សែទៀត បានជួយរំលែកការធ្វើ ចរាចររបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញចូលក្នុងរាជធានីភ្នំពេញ។
សំឡេង២ «មុនដែលអត់មានស្ពាន ការកកស្ទះផ្លូវជាតិលេខ១ច្រើន ចរាចរណ៍នឹងប្រសើរ នៅពេលដែលមានស្ពាន ខ្ញុំរំភើបនៅពេលមានវត្តមានស្ពានថ្មីលើទឹកដី ខណ្ឌច្បារអំពៅ នេះ »។
ចំណែកអ្នកមីង សុខ លីជា វិញ ជាប្រជាពលរដ្ឋរស់នៅខណ្ឌចំការមន ក៏បានសម្ដែង ការសប្បាយរីករាយ និងអរគុណជាអនេកដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយក ចិត្តទុកដាក់ និងគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានជួយសម្រាលបន្ទុកក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ ជាប្រចាំជូនប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរទៅបំពេញការងារប្រកដោយសុវត្ថិភាព និងទាន់ពេលវេលា។
សំឡេង៣៖ «សម្ដេចបានកសាងស្ពាននេះបានធ្វើឱ្យរីករាយមិនចំពោះតែខ្ញុំទេ មិនស្ទះចរាចរណ៍ដូចមុន ខ្ញុំត្រេកអរគឺបានកាត់បន្ថយក្នុងការស្ទះចរាចរណ៍ »។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានខ្សែកាប្លិ៍តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម និងគម្រោងសាងសង់ស្ពានបេតុងតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១ មានប្រវែង ៦០ម៉ែត្រ ទទឹង២១ម៉ែត្រ ហើយត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ថ្មីៗនេះ៕​

អត្ថបទទាក់ទង