ខ្មែរប៉ុស្ដិ៍ Close

ព្រឹទ្ធសភាកម្ពុជា កំពុងពិនិត្យនិងឱ្យយោបល់លើរបៀបវារៈចំនួន៥

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 31
ព្រឹទ្ធសភាកម្ពុជា កំពុងពិនិត្យនិងឱ្យយោបល់លើរបៀបវារៈចំនួន៥ ព្រឹទ្ធសភាកម្ពុជា កំពុងពិនិត្យនិងឱ្យយោបល់លើរបៀបវារៈចំនួន៥

ភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា កំពុងពិនិត្យនិងឱ្យយោបល់លើរបៀបវារៈចំនួន៥ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះ ទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ជាតិ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្រឹទ្ធសភាបើកកិច្ចប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពឯកឧត្ដម ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា ។

កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៥ រួមមាន៖
១- ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារ របស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៤ ។
២-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦នីតិកាលទី៤។
៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦នីតិកាលទី៤ ។
៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រមព្រៀងរវាងចរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធ ត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយក ពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធទៅក្នុងរបៀបវារៈសម័យប្រជុំ ព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ និង
៥-ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤៕

អត្ថបទទាក់ទង