ខ្មែរប៉ុស្ដិ៍ Close

សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង លោក ហូរ វ៉ាន់ កុំ​ឲ្យ​បញ្ជា​អ្នក​ក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 30
សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង លោក ហូរ វ៉ាន់ កុំ​ឲ្យ​បញ្ជា​អ្នក​ក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​! សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង លោក ហូរ វ៉ាន់ កុំ​ឲ្យ​បញ្ជា​អ្នក​ក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​!

(​ភ្នំពេញ​)៖ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ព្រមាន​ចំៗ លើ​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ២​រូប គឺ​លោក ហូរ វ៉ាន់ និង​លោក យឹម សុវណ្ណ កុំ​ឲ្យ​បញ្ជា​អ្នក​ក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​។​

​ជាមួយនឹង​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ច្រានចោល​ជាថ្មី ពី​ការ​លើកឡើងថា មាន​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​បង្ហាញ​ភស្តុតាង ពី​ការ​អះអាងថា មាន​កងទ័ព​ចិន នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ចំៗ លើ​លោក ហូរ វ៉ាន់ ដែល​សម្តេច​ហៅថា «​អាវ៉ា​ន់​» ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ហើយ​បញ្ជា​ក្រុម​ក្នុងស្រុក ឲ្យ​ធ្វើបាតុកម្ម នៅ​ភ្នំពេញ​។ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ប្រពន្ធ​កូន លោក ហូរ វ៉ាន់ នៅក្នុង​ស្រុក ហើយក៏​កំពុង​រស់នៅ​សុខសាន្ត​ទេ​។​

​សម្តេច​ក៏បាន​លើកឡើង​ពី​លោក យឹម សុវណ្ណ អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​កំពុង​គេចខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស ក៏មាន​ប្រពន្ធ ជា​អ្នករកស៊ី ដូរ​លុយ​នៅ​ភ្នំពេញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ផ្តាំផ្ញើរ​ទៅ​ប្រពន្ធ​លោក​ហូរ​វ៉ាន់ កុំ​ឲ្យ​ក្លាយជា​អ្នក​ចែក​លុយ​ឲ្យ​ក្រុមបាតុករ​។ បើ​មិន​ដូច្នោះ​ទេ សម្តេច​មិន​លើកលែង​ឲ្យ​ឡើយ​។​

​ជាមួយនឹង​ប្រកាស​ព្រមាន​ដូច្នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទាញ​ទូរស័ព្ទ​ពី​ក្នុង​ហោ​ប៉ាវ ចាក់​សំឡេង​របស់លោក ហូរ វ៉ាន់ ទាក់ទង​បញ្ជា​មក​សកម្មជន​នៅក្នុង​ប្រទេស ឲ្យ​ធ្វើបាតុកម្ម ហើយ​ថែមលុយ​ឲ្យ​ក្រុមបាតុករ​ក្នុងស្រុក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​លោក ហូរ វ៉ាន់ ជា​មេចោរ បញ្ជា​មក​កូនចោរ​។ ដូច្នេះ​ករណីនេះ សម្តេច​អាច​ចាប់​កូនចោរ នៅក្នុង​ស្រុក​បាន​៕​

អត្ថបទទាក់ទង