ខ្មែរប៉ុស្ដិ៍ Close

សំឡេងបញ្ជាថ្មីមួយទៀតរបស់ ហូ វ៉ាន់ ត្រូវបានសមាជិកដែលទទួលបទបញ្ជាផ្ទាល់ពី ហូ វ៉ាន់ ដើម្បីធ្វើបាតុកម្មនៅតាមស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ សម្រេចចិត្តទម្លាយតាមបណ្តាញសង្គមនៅថ្ងៃនេះ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 31
សំឡេងបញ្ជាថ្មីមួយទៀតរបស់ ហូ វ៉ាន់ ត្រូវបានសមាជិកដែលទទួលបទបញ្ជាផ្ទាល់ពី ហូ វ៉ាន់ ដើម្បីធ្វើបាតុកម្មនៅតាមស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ សម្រេចចិត្តទម្លាយតាមបណ្តាញសង្គមនៅថ្ងៃនេះ (Video inside) សំឡេងបញ្ជាថ្មីមួយទៀតរបស់ ហូ វ៉ាន់ ត្រូវបានសមាជិកដែលទទួលបទបញ្ជាផ្ទាល់ពី ហូ វ៉ាន់ ដើម្បីធ្វើបាតុកម្មនៅតាមស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ សម្រេចចិត្តទម្លាយតាមបណ្តាញសង្គមនៅថ្ងៃនេះ (Video inside)

(ភ្នំពេញ)៖ នៅទីបំផុតសំឡេងថ្មីមួយទៀតរបស់ ហូ វ៉ាន់ អតីតមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ដែលនិយាយបញ្ជាឲ្យក្រុមបាតុករធ្វើបាតុកម្មនៅស្ថានទូតចិន អាមេរិក និងបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ ត្រូវបាន «សមាជិកក្នុងក្រុមស្រ្តីក្លាហាន» ដែលទទួលបញ្ជាផ្ទាល់ពី ហូ វ៉ាន់ ដើម្បីធ្វើបាតុកម្ម បានសម្រេចចិត្តទម្លាយតាមបណ្តាញសង្គមនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះលើ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត»។

សមាជិកដែលស្ថិតនៅក្នុងគ្រុប Messenger ឈ្មោះ «ក្រុមស្រ្តីក្លាហាន» ក្រៅពីទម្លាយសារសម្លេង ក៏បានសរសេររៀបរាប់នូវខ្លឹមសារយ៉ាងដូច្នេះថា៖

«ជូនអុំ ហូរ វ៉ាន់ និងពូអ៊ុសម្ថកិច្ច! នាងខ្ញុំជាសមាជិកសកម្មក្នុងក្រុមស្រ្តីក្លាហាន «នាងញុំសុំលាក់ឈ្មោះ» ដែលបានចូលរួមតវ៉ាប្រឆាំងរឿងទាហានចិននៅស្រុកខ្មែរកាលថ្ងៃ២៣ តុលា ពិតជាសោកស្តាយកំហុសឆ្គងដែលបាន ចូលរួមស្រែកតវ៉ាតាមបញ្ជាផ្ទាល់ពីលោក អ៊ុ ហូរ វ៉ាន់ ដោយសារតែត្រូវការលុយកាក់មួយចំនួន។ នាងខ្ញុំសូមប្រកាសជាចំហថា នាងខ្ញុំមិនមានអ្វីពាក់ព័នជាមួយក្រុមស្រ្តីក្លាហាននេះចាប់ពីថ្ងៃ២៤តុលាតទៅទៀត។

ជាភស្តុតាងនៃការឈប់ទាក់ទងជាមួយក្រុមអ៊ុ ហូរ វ៉ាន់ នេះទៅទៀត នាងខ្ញុំសូមបង្ហោះស៊ែរនូវសំឡេងបញ្ជាតាមសារឆាត មេសសែនយឺររបស់លោកអ៊ុហូរ វ៉ាន់ដែល
សារសំលេង រូបភាពនិងឆាតឆ្លើយឆ្លងជាច្រើនទៀត នាងខ្ញុំក៍បានផ្ញើអោយពូអ៊ុសម្ថកិច្ចភ្នំពេញរួចហើយតាំងពីល្ងាចថ្ងៃ២៣ តុលា មកម្ល៉េះ»៕

សូមស្តាប់សំឡេងបញ្ជាថ្មីមួយទៀតរបស់ ហូ វ៉ាន់ ដែលត្រូវបែកធ្លាយតាមបណ្តាញសង្គម Facebook នៅថ្ងៃនេះ៖

អត្ថបទទាក់ទង