ខ្មែរប៉ុស្ដិ៍ Close

អ្នកនយោបាយជើងចាស់របស់ថៃ ធ្វើអត្ថាធិប្បាយតាមទូរទស្សន៍អនឡាញដ៏ល្បីមួយព្រលះ សម រង្ស៉ី ធ្ងន់ៗថា «កុំចង់កេងចំណេញ និងស៊ីពេបាតុករនៅថៃ» (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 43
អ្នកនយោបាយជើងចាស់របស់ថៃ ធ្វើអត្ថាធិប្បាយតាមទូរទស្សន៍អនឡាញដ៏ល្បីមួយព្រលះ សម រង្ស៉ី ធ្ងន់ៗថា «កុំចង់កេងចំណេញ និងស៊ីពេបាតុករនៅថៃ» (Video inside) អ្នកនយោបាយជើងចាស់របស់ថៃ ធ្វើអត្ថាធិប្បាយតាមទូរទស្សន៍អនឡាញដ៏ល្បីមួយព្រលះ សម រង្ស៉ី ធ្ងន់ៗថា «កុំចង់កេងចំណេញ និងស៊ីពេបាតុករនៅថៃ» (Video inside)

(ភ្នំពេញ)៖ អ្នកនយោបាយជើងចាស់ និងជាអតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាថៃ នៃសម័យកាលរដ្ឋបាលលោកស្រី យីឡាក់ ឈ្មោះ សុណៃ ជល់ផុងសាថង បច្ចុប្បន្នជាអ្នកគ្រប់គ្រងទូរទស្សន៍ Online ដ៏ពេញនិយមមួយសម្រាប់ប្រជាជនថៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានធ្វើអត្ថាធិប្បាយព្រលះលោក សម រង្ស៉ី ធ្ងន់ៗថា សម រង្ស៉ី ជាមនុស្សដើររកតែផលចំណេញគេ ពោលគឺចង់កេងចំណេញ និងស៊ីពេពីបាតុករនៅប្រទេសថៃ។

លោក សុណៃ បានអះអាងបន្ថែម សម រង្ស៉ី ជាអ្នកនយោបាយប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចង់កេងចំណេញដោយចង់បំផុសបំផុលឲ្យប្រជាជនកម្ពុជា ធ្វើដូចក្រុមបាតុករនៅថៃ ស្ថានភាពកម្ពុជាមិនត្រូវទៅប្រៀបធៀបជាមួយប្រទេសថៃនោះទេ។

លោក សុណៃ បាននិយាយស្តីបន្ទោសឲ្យលោក សម រង្ស៉ី ថា «បាតុករដែលកំពុងធ្វើបាតុកម្មនៅថៃ មានតម្លៃមិនអាចកាត់ថ្លៃបាន។ លោក សម រង្ស៉ី ចង់ស៊ីពេក្រុមបាតុករ ដោយលើកម្រាមដៃ៣ដាក់បាតុករ។ អ្នកណាអ្នកណា ក៏មានសិទ្ធិលើម្រាមដៃ៣ គាំទ្របាតុកម្មនៅថៃដែរ ក៏ប៉ុន្តែចំពោះ សម រង្ស៉ី ជាអ្នកនយោបាយប្រឆាំងសម្តេចតេជោ ហ៊ុន សែន ចង់កេងចំណេញដោយចង់បំផុសបំផុលឲ្យប្រជាជនកម្ពុជា ធ្វើដូចក្រុមបាតុករនៅថៃ។ ដូច្នេះត្រូវយល់ពីស្ថានភាពកម្ពុជា, យើងមិនត្រូវទៅប្រៀបធៀប ជាមួយប្រទេសថៃនោះទេ»។

ក្នុងការធ្វើអត្ថាធិប្បាយនោះលោក សុណៃ បានលើកឡើងបន្ថែមថា នៅកម្ពុជាព្រះមហាក្សត្រ មិនកាន់អំណាច មិនជ្រៀតជ្រែកចូលកិច្ចការនយោបាយ មិនដូចប្រទេសថៃទេ កម្ពុជាមានព្រឹទ្ធសភាដែលកើតចេញពីការបោះឆ្នោត ប៉ុន្តែព្រឹទ្ធសភាកម្ពុជាគ្មានសិទ្ធចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីដូចប្រទេសថៃទេ។ កម្ពុជាមានសង្រ្គាមស៊ីវិលជិត៤០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ជាអ្នករំដោះប្រជាពលរដ្ឋកម្ពុជាចេញពីរបបខ្មែរក្រហម។ ក្នុងរបបខ្មែរក្រហមសម្លាប់មនុស្សជិត៣លាននាក់។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីចំណុចសូន្យរហូតមកដល់បច្ចុប្បន្ន បានធ្វើឲ្យប្រជាជនកម្ពុជា រស់នៅក្នុងសន្តិភាព មានការអភិវឌ្ឍ ទោះបីកម្ពុជាប្រជាជនមួយចំនួនមិនទាន់រួចផុតពីបន្ទាត់ក្រីក្រក៏ដោយ តែរូបភាពរួមគឺជាការជោគជ័យមួយ ដែលកំពុងដើរទៅរកលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា លោក សុណៃ ជាអតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាថៃ នៃសម័យកាលរដ្ឋបាលលោកស្រី យីឡាក់ ក្រោយពីរដ្ឋប្រហារទម្លាក់លោកស្រី យីឡាក់ ចេញពីអំណាច លោកបានរត់ទៅជ្រកកោននៅសហរដ្ឋអាមេរិក។ ក្រោយមកលោក សុណៃ បានបើកទូរទស្សន៍ Online មួយនៅសហរដ្ឋអាមេរិក ហើយទូរទស្សន៍នេះបាននិងកំពុងពេញនិយមរបស់ប្រជាជនថៃ។

សូមជំរាបថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ក៏ត្រូវបានប្រជាពលរដ្ឋថៃ ចូលទៅ Comment នៅលើ Facebook របស់លោក ដោយព្រមានថា កុំឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសថៃ។ ប្រជាពលរដ្ឋថៃម្នាក់ឈ្មោះ Lertchai Jangjittin ប្រាប់លោក សម រង្ស៉ី «កុំឱ្យយកប្រជាធិបតេយ្យថៃ មកប្រៀបជាមួយកម្ពុជា ដែលមានប្រជាធិបតេយ្យរួចហើយ»។

ការព្រមានតាមសារ Comment នេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផុសបំផុលនៅតាម Facebook កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដើម្បីឱ្យអ្នកគាំទ្រខ្លួនចូលរួមសាមគ្គីភាពជាមួយអ្នកប្រជាធិបតេយ្យថៃ ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ។

ពលរដ្ឋថៃម្នាក់នេះ បាន Comment ព្រមានលោក សម រង្ស៉ី ជាភាសាថៃ ដែលមានន័យបកជាភាសាខ្មែរយ៉ាងដូច្នេះថា៖ «ចង់ធ្វើនាយករដ្ខមន្រ្តីគឺទៅឈឈ្មោះបោះឆ្នោត អ្វីដែលអ្នកស្រែករឿងប្រជាធិបតេយ្យ ព្រោះអ្នកចង់ធ្វើជានាយករដ្ឋមន្រ្ដី តែផ្ទុយទៅវិញគឺបែជាសាងបញ្ហាឱ្យអ្នកប្រជាធិបតេយ្យថៃ មានជំលោះជាមួយរដ្ឋាភិបាលកម្ពុជា បើចង់ជំរុញប្រជាធិបតេយ្យនៅថៃ សូមកុំមកជ្រៀតជ្រែកកិច្ចការនយោបាយរបស់ប្រទេសថៃគឺល្អបំផុត»។

សូមបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ក្រុមបាតុកររាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្ម ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា និងជាអតីតមេដឹកនាំយោធាផងនោះលាលែងចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មីព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)៕