ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្រើនរំលឹកប្រជាពល រដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្រើនរំលឹកប្រជាពល រដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក្រើនរំលឹកប្រជាពល រដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧបនាយករដ្ឋ មន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានបន្តក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ ទំនងទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានស្នើដល់បងប្អូនកងទ័ព ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មសង្រ្គោះប្រជាពលរដ្ឋយើង៕

អត្ថបទទាក់ទង