ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាបានរៀបចំពិធីសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 22
កម្ពុជាបានរៀបចំពិធីសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 កម្ពុជាបានរៀបចំពិធីសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

បន្ទាប់ពីបានប្រារព្ធពិធីក្រុងពាលីសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦ ស្ថិតនៅ ភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធធ្វើ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខេមរភូមិន្ទ (ខភម) មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាមរួចមក នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធានៅកម្ពុជា ក៏បានបន្តរៀបចំពិធី សម្ពោធ មហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦ ត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅក្នុងពិធី សម្ពោធមហាចេតិយ នាឱកាសនោះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានកាត់ខែ្សបូរសម្ពោធមហាចេតីយរួចមក ក្រុមការងារបច្ចេកទេស ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា ពីសាធាណរដ្ឋសង្គមនិយមវៀតណាម បានធ្វើពិធីដង្ហែរអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង ៤៩ រូប ដែលបានរក្សាទុក បណ្តោះអាសន្ន នៅអគារមិត្តភាព ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 មកដម្កល់ទុកក្នុងមហាចេតិយ ដែលបានដឹកនាំក្បួនដង្ហែរដោយ នាយឧត្តមសេនីយ៍ សៅ សុខា និងនាំមុខ ដោយកងកិត្តិយស កងត្រែទ័ព នៃខភម ។

សូមបញ្ជាក់ថា អដ្ឋិធាតុយុទ្ធជនពលីទាំង ៤៩រូប ដែលបានយកមកដម្កល់ទុកក្នុងមហាចេតិយ នាពេលនេះ បានប្រសូតនៅក្នុងចន្លោះឆ្នាំ១៩១៤ ដល់ ឆ្នាំ១៩៦៤។ យុទ្ធជនទាំងអស់មានស្រុកកំណើតផ្សេងៗគ្នា ក្នុងនោះមាន ៤៧ រូប នៅខេត្តស្វាយរៀង ម្នាក់នៅខេត្តកំពង់ចាម និងម្នាក់ទៀតមិនមានអត្តសញ្ញាណច្បាស់លាស់ ។ ការបាត់បង់នូវយុទ្ធជនតស៊ូរំដោះជាតិ គឺជាការបាត់បងនូវគំរូ វីរភាពដ៏អង់អាចក្លាហាន ធ្វើអោយយុទ្ធជនរួមអាវុធទាំងអស់ និងកម្មាភិបាលគ្រប់ជាន់ថ្នាក់ ចងចាំ ជានិច្ចមិនអាចបំភ្លេចបាន។ ទោះបីរយៈពេលជាង ៤០ឆ្នាំ បានកន្លងផុតទៅហើយក៏ពិតមែន ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបាននោះ គឺការចងចាំនូវគុណូបការៈ និងវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់យ៉ាង ឆ្លងកាត់គ្រប់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕

អត្ថបទទាក់ទង