ខ្មែរប៉ុស្ដិ៍ Close

គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៩គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៩គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៩គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ របស់សាខាទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៩គ្រួសារ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ បណ្តាលឲ្យរងការខូចខាតទាំងស្រុង ៣គ្រួសារ មធ្យម ៦គ្រួសារ នៅស្រុករមាសហែក ក្នុងឃុំជ្រៃធំ ២គ្រួសារ ឃុំកំពង់ត្រាច ២គ្រួសារ នៅស្រុកកំពង់រោទិ៍ ក្នុងឃុំត្នោត ២ គ្រួសារ ឃុំថ្មី ២គ្រួសារ និងឃុំញរ ១ គ្រួសារ ។

ក្នុងឱកាសនោះលោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះគ្រួសារដែលរងគ្រោះ និងបានសំដែងនូវការចូលរួមសោកស្តាយចំពោះការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលបង្ករដោយគ្រោះធម្មជាតិនេះ ។

អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំង ៩គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ៣០គក្រ កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយ សម្ល២ កន្ទេលបត់១ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រី ខ ១០កំប៉ុង ឃីត ១កញ្ចប់មាន មុង១ ភួយ១ ក្រម៉ា១ សារុង១ និងថវិកាសម្រាប់គ្រួសាររងគ្រោះទាំងស្រុង ៣គ្រួសារក្នុង ១គ្រួសារ ២០០,០០០ រៀល សម្រាប់គ្រួសាររងគ្រោះមធ្យម ៦ គ្រួសារក្នុង ១ គ្រួសារ ១០០,០០០ រៀលផងដែរ ៕

អត្ថបទទាក់ទង