ខ្មែរប៉ុស្ដិ៍ Close

HOT NEWS: កូរ៉េទាំងពីរ​​​ព្រមព្រៀងគ្នាថា នឹងបង្កើតកិច្ច​ព្រមព្រៀង​សន្តិភាព​ជាអចិន្ត្រៃយ៍ ឲ្យបាន​នៅក្នុង​ឆ្នាំ២០១៨​នេះ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 62
HOT NEWS: កូរ៉េទាំងពីរ​​​ព្រមព្រៀងគ្នាថា នឹងបង្កើតកិច្ច​ព្រមព្រៀង​សន្តិភាព​ជាអចិន្ត្រៃយ៍ ឲ្យបាន​នៅក្នុង​ឆ្នាំ២០១៨​នេះ HOT NEWS: កូរ៉េទាំងពីរ​​​ព្រមព្រៀងគ្នាថា នឹងបង្កើតកិច្ច​ព្រមព្រៀង​សន្តិភាព​ជាអចិន្ត្រៃយ៍ ឲ្យបាន​នៅក្នុង​ឆ្នាំ២០១៨​នេះ

(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រនេះ​បានឯកភាព បញ្ចប់រាល់សកម្មភាព​អរិភាពរវាង​ប្រទេសទាំងពីរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ​បិទបញ្ចប់ជាផ្លូវ​ការនូវសង្រ្គាមកូរ៉េ (១៩៥០-​១៩៥៣) និងស្វែងរកសន្ធិសញ្ញា​សន្តិភាពអចិន្ត្រៃយ៍​សម្រាប់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

យោងតាម​សេចក្ដីថ្លែងការណ៍​រួម លោក មូន និងលោក គីម ក៏បានសន្យា​ផងដែរថា នឹងជំរុញឱ្យមាន​កិច្ចចរចាត្រីភាគី​ដោយមានការចូលរួម​ពីសហរដ្ឋអាមេរិក ឬក៏កិច្ច ចរចាចតុភាគី​ដោយមាន​ការចូលរួមពីចិន ដើម្បីស្វែងរក​ការបិទបញ្ចប់ជម្លោះ និងជំនួសបទ​ឈប់បាញ់ ដោយសន្ធិ​សញ្ញាសន្តិភាព​ជាអចិន្ត្រៃយ៍​ ឲ្យបាននៅ​ក្នុងឆ្នាំ២០១៨នេះ៕