ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ នគរគំនិត 43
សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំង សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំង

(កណ្តាល)៖ ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទន្លេ ឬក្បែរផ្លូវទឹក មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំង ខណៈដែលកម្ពុជា នឹងរងសម្ពាធនៃខ្យល់ព្យុះ ( Tropical Storm) ដែលបច្ចុប្បន្នបានបក់មកដល់ភាគខាងត្បូងប្រទេសវៀតណាម ហើយនឹងមកដល់កម្ពុជានៅល្ងាចថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ នេះ។

សម្តេចតេជោ ទទូចឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ដោយខិតខំធ្វើយ៉ាងណាទប់រក្សាស្តុកទឹកភ្លៀង ត្រៀម បង្ការ ក្នុងករណីដែលខែបន្តបន្ទាប់ មិនមានភ្លៀងគ្រប់គ្រាន់សម្រាប់ការធ្វើកសិកម្ម និងការស្រោចស្រពដំណាំនានា ។គួររម្លឹកផងដែរថា យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ​ការ​តាមដាន​នូវ​ការ​វិវត្ត ​និង​ប្រែប្រួល​ជាបន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​ ក្រសួងបានសង្កេតឃើញ​ថា ​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា​ដោយ​ភ្ជាប់​ទៅ​និង​វិសម្ពាធ​ទាប​សកម្ម​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​។

ក្រសួងធនធានទឹក បានបន្តទៀតថា តាម​ការវិភាគ ​និង​ព្យាករណ៍​សម្ពាធ​ទាប​សកម្ម ​ដែល​នៅ​លើ​សមុទ្ទ​ចិន​ខាងត្បូង​នោះ​ នឹង​វិវត្ត​ជាបន្តបន្ទាប់​ជា​វិសម្ពាធ (Tripical Depression​) ឬក៏​ជា​ព្យុះ (Tropical Storm​) ដោយ​ដើរ​ដល់​លើ​ភាគ​ខាងត្បូង​វៀតណាម​នៅ​ថ្ងៃទី ០៧ ខែតុលា​។

ស្ថានភាព​បែបនេះ ធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន ដោយឡែកនៅតាមតំបន់មាត់សមុទ្ទអាចមានភ្លៀងធ្លាក់ច្រើន។

ក្រសួងធនធានទឹក អំពាវនាវដល់ ប្រជាពលរដ្ឋឲ្យមានកា​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ និង​ជំនន់​ទឹកភ្លៀង ​ជាពិសេស​ប្រជាពលរដ្ឋ ​រស់នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់​ភ្នំ​ ជួរភ្នំ​ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្ទ​។

ជាមួយគ្នា​នោះ​ អ្នកនេសាទ​ និង​អ្នកដំណើរ​សមុទ្ទ ​ក្រសួងសូមប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ខ្យល់បក់​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ ៗ ចាប់ពី​ថ្ងៃទី ០៧-០៩ ខែតុលា​ផងដែរ៕

អត្ថបទទាក់ទង