ខ្មែរប៉ុស្ដិ៍ Close

សេវាកម្មដឹកភ្ញៀវទេសចរតាមរទេះគោនៅសហគមន៍កំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបើកឡើងវិញហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 63
សេវាកម្មដឹកភ្ញៀវទេសចរតាមរទេះគោនៅសហគមន៍កំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបើកឡើងវិញហើយ សេវាកម្មដឹកភ្ញៀវទេសចរតាមរទេះគោនៅសហគមន៍កំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបើកឡើងវិញហើយ

កំពង់ឆ្នាំង៖សហគមន៍ទេសចរណ៍កំពង់ត្រឡាចក្នុងខេត្តកំពង់ឆ្នាំងមានសកម្មភាពដឹកជញ្ជូនភ្ញៀវទេសចរតាមរទេះគោឡើងវិញ ដែលជួយបង្កើនចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់បន្ថែមលើរបរធ្វើស្រែចម្ការ។ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីផ្អាកមួយរយៈ ដោយសារវិបត្តិកូវីដ-១៩ ឥឡូវនេះកសិករជាង៥០គ្រួសារនៅភូមិអ្នកតាហាងនិងភូមិកំពង់ត្រឡាច បានធ្វើសកម្មភាព ដឹកភ្ញៀវទេសចរទស្សនាតាមរយៈជិះរទេះគោឡើងវិញហើយ ។

ភ្ញៀវទេសចរបរទេស ចូលចិត្តជិះរទេះគោលេងកម្សាន្ត ពេលមកទស្សនាវត្តបុរាណរបស់ខ្មែរ មើលបឹង មើលសត្វ មើលទេសភាព ទស្សនាការស្មូនឆ្នាំងដី ទស្សនាការឡើងត្នោត និង ការផលិតស្ករត្នោត និងមើលពីជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋស្រុកស្រែចម្ការជាដើម។ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ការដឹកភ្ញៀវទេសចរតាមទេះគោនេះ គឺក្នុង១ជើងៗ មានចម្ងាយប្រមាណពី៣ទៅ ៤គីឡូម៉ែត្រ ហើយទទួលបានចំណូលពី១០ ទៅ១៥ដុល្លារ ដោយក្នុងមួយថ្ងៃអាចមាន ភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណ ពី៣០ទៅ៥០នាក់៕

អត្ថបទទាក់ទង