អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីបួងសួងសុំដួងវិញ្ញាណរបស់នាងកង្រីដើម្បីកសាងរូបសំណាកថ្មីនៅសួននាងកង្រី
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងភរិយា ដោយមានការចូលរួមប្រធានមន្ទីរនិងអាជ្ញាធរក្រុងកំពង់ឆ្នាំងបានធ្វើពិធីបួងសួងសុំដួងវិញ្ញាណរបស់នាងកង្រីដើម្បីកសាងរូបសំណាកថ្មីនៅសួននាងកង្រីស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។
ក្នុងឱកាសនោះលោក ឈួរ ច័ន្ទឌឿន ក៏បានបួងសុំអោយលោកយាយទេព លោកតាដំបងដែកនិងវត្ថុសាកសិទ្ធទាំងអស់ ជួយថែរក្សាមន្រ្តីរាជការ កងកំលាំប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសុំអោយមានសេចក្តីសុខ មានប្រាក់ចំណូលកើនឡើង ជៀសផុតពីជំងឺនិងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសសុំអោយជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយធ្វើដំណើរទៅណាមកណាសូមប្រកបដោយសុវត្ថិភាព៕