ខ្មែរប៉ុស្ដិ៍ Close

ថៃនាំចូលដំឡូងជ្វា ពីកម្ពុជាប្រមាណជា ជិត ៣ពាន់តោន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ មុខរបរ 22
ថៃនាំចូលដំឡូងជ្វា ពីកម្ពុជាប្រមាណជា ជិត ៣ពាន់តោន ថៃនាំចូលដំឡូងជ្វា ពីកម្ពុជាប្រមាណជា ជិត ៣ពាន់តោន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ប្រទេសថៃ ដែលជាប្រទេសជិតខាងមួយរបស់ កម្ពុជា បាននាំចូលដំឡូងជ្វាប្រមាណជាជិត ៣ពាន់តោន។ គិតពីដើមឆ្នាំមកទល់នឹងថ្ងៃទី១១ ខែកញ្ ញាឆ្នាំ២០២០ តួលេខដែលក្រសួងបានប្រកាសគឺថា បរិមាណនៃការនាំចេញដំឡូងជ្វាកម្ពុជា ទៅកាន់ប្រទេសនេះគឺមានបរិមាណសរុបចំនួន ២.៨៦៥ តោន ។រហូតមកដល់ពេលនេះដំឡូងជ្វា ត្រូវបានគេដឹងថា គឺជាប្រភេទដំណាំដែលកសិករកម្ពុជាដាំនៅសឹងគ្រប់កន្លែងនៅតាមដីដែលមិនលិចទឹក ។

ដំឡូងជ្វាជាដំណាំមើមមួយប្រភេទដែលកសិករនិយមដាំនៅប្រទេសកម្ពុជា ព្រោះដំឡូងជ្វាសម្បូរដោយវីតាមីនអា សារធាតុរ៉ែមានប្រយោជន៍ជាច្រើន និងជាតិម្សៅដូចអង្ករដែលអាចយកទៅបរិភោគជំនួសបាយបាន ចំណែកស្លឹកគេយកទៅធ្វើជាបន្លែ និងចំណីសត្វផងដែរ ។

វាគឺជាដំណាំដែលត្រូវបានគេដឹងថា មានអត្ថប្រយោជន៍ចំពោះសុខភាព ជាពិសេសគឺជួយពង្រឹងភាពស៊ាំនឹងមេរោគ គ្រប់គ្រងជំងឺទឹកនោមផ្អែម សម្រួលដល់ប្រព័ន្ធរំលាយអាហារ ប្រឆាំងនឹងមហារីក ជំនួយដល់ភ្នែក ព្យាបាលការឈើសន្លាក់ និងអត្ថប្រយោជន៍ផ្សេងៗទៀត៕

អត្ថបទទាក់ទង