ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស ជួបនាយិការអង្គការយូនីសេហ្វថ្មី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 49
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស ជួបនាយិការអង្គការយូនីសេហ្វថ្មី មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស ជួបនាយិការអង្គការយូនីសេហ្វថ្មី

ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះបានទទួលជួប នាយិកាយូនីសេហ្វថ្មីប្រចាំប្រទេស លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ។ នាឱកាសនោះ ឯកឧត្តម អ៊ុច បូរិទ្ធ បានអបអរសាទរលោកស្រី ហ្វ័រូហ្គ ដែលត្រូវបានតែងតាំងជានាយិកាយូនីសេហ្វថ្មីប្រចាំនៅកម្ពុជា។

លោក បានមានប្រសាសន៍បញ្ជាក់ថា”បទពិសោធដំបូងរបស់ខ្ញុំជាមួយយូនីសេហ្វ គឺនៅទសវត្សរ៍៧០។ យើងនៅចងចាំមិនភ្លេចពីជំនួយដ៏មានតម្លៃដែលយូនីសេហ្វបានជួយដល់ប្រជាជនកម្ពុជា។ នេះគឺជាមិត្តភាពដ៏ជិតស្និទ្ធរបស់យើង។”លោកស្រី ហ្វ័រូហ្គ បានថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុច បូរិទ្ធ សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យូនីសេហ្វក្នុងការសហការជាមួយរាជរដ្ឋាភិបាលដើម្បីការពារ និងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារកម្ពុជា ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

លោកស្រីបានមានប្រសាសន៍ថា៖”យូនីសេហ្វនឹងបន្តកិច្ចសហប្រតិបត្តការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់កុមារ”។

អត្ថបទទាក់ទង