ក្រសួងអប់រំ ចុះអនុស្សរណៈជាមួយ IDP Education, Cambodia ដើម្បីផ្ដល់អាហារូបករណ៍ដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប

ដោយ៖ ទេព សុបញ្ញា​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧​ | ព័ត៌មានទូទៅ | 0 |
ក្រសួងអប់រំ ចុះអនុស្សរណៈជាមួយ IDP Education, Cambodia ដើម្បីផ្ដល់អាហារូបករណ៍ដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប ្រសួងអប់រំ ចុះអនុស្សរណៈជាមួយ IDP Education, Cambodia ដើម្បីផ្ដល់អាហារូបករណ៍ដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ IDP Education, Cambodia លើកម្មវិធី ACE Inspiring Excellence Scholarships ក្នុងការផ្ដល់អាហារូបករណ៍ចំនួន១០០កន្លែង ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេសល្អ ក្រោមការចុះហត្ថលេខាដោយឯកឧត្តម​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងនាយកប្រចាំប្រទេសនៃ IDP Education, Cambodia។

កម្មវិធីអាហារូបករណ៍នេះនឹងជួយដល់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅកម្ពុជា ដោយផ្ដល់ឱ្យពួកគេនូវជំនាញភាសាអង់គ្លេសកាន់តែប្រសើរឡើង។ ការដាក់ពាក្យសុំអាហារូបករណ៍ ACE Inspiring Excellence Scholarships នឹងបើកចាប់ពីចុងខែតុលា ឆ្នាំ២០១៧ ហើយចាប់ផ្ដើមចូលរៀននៅខែមករា ឆ្នាំ២០១៨៕

 

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង