ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើសិស្សវិទ្យាល័យហ៊ុន សែន បល្ល័ង្កក្រុងស្ទឹងសែន ខិតខំបញ្ចេញសមត្ថភាពប្រទ្បងឱ្យជាប់បាក់ឌុបបាននិទ្ទេសល្អ និងគោរពបញ្ជាផ្ទៃក្នុង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1841
អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើសិស្សវិទ្យាល័យហ៊ុន សែន បល្ល័ង្កក្រុងស្ទឹងសែន ខិតខំបញ្ចេញសមត្ថភាពប្រទ្បងឱ្យជាប់បាក់ឌុបបាននិទ្ទេសល្អ និងគោរពបញ្ជាផ្ទៃក្នុង អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើសិស្សវិទ្យាល័យហ៊ុន សែន បល្ល័ង្កក្រុងស្ទឹងសែន ខិតខំបញ្ចេញសមត្ថភាពប្រទ្បងឱ្យជាប់បាក់ឌុបបាននិទ្ទេសល្អ និងគោរពបញ្ជាផ្ទៃក្នុង

ក្នុងពិធីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៨-២០១៩ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន បល្ល័ង្ក ក្រុងស្ទឹងសែន លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ នីតិវិធីនៃការរៀបចំទាំងអស់រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុត អ្នកចេះគឺជាប់។ ម្យ៉ាងវិញទៀត វិញ្ញាសាដែលបានយកមកប្រឡងនៅពេលនេះ គឺមានការវិចខ្ចប់ និងដឹកជញ្ជូនបានត្រឹមត្រូវ ព្រមទាំងមានការរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដោយមានការយាមល្បាតឱ្យបានច្បាស់លាស់។

ជាមួយគ្នានោះដែរ លោក សុខ លូ បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសានៅចំពោះមុខបេក្ខជន ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមមានលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានមានមតិផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃនៅពេលប្រឡងឲ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង។

លោក សុខ លូ បានថ្លែងអំណរគុណដល់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ បានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ដើម្បីកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្តទៀត ព្រមទាំងជូនពរក្មួយៗទាំងអស់ឱ្យទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អក្នុងការប្រឡងបាក់ឌុបនាឆ្នាំ២០១៩នេះ។

យោងលើរបាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ មានមណ្ឌលប្រឡងចំនួន៩មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រចំនួន ២មណ្ឌល និងថ្នាក់សង្គមចំនួន០៧មណ្ឌល គិតជាបន្ទប់មានចំនួន១៨៤បន្ទប់ មានបេក្ខជនដែលត្រូវចូលរួមប្រឡងមានចំនួន ៤៥៣៦នាក់ស្រី ២៤៨៣នាក់៕

អត្ថបទទាក់ទង