ខ្មែរប៉ុស្ដិ៍ Close

ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ កែ ឡេង ត្រូវបានតែងតាំងជាទីប្រឹក្សាសហព័ន្ធកីឡាប៉េតង់កម្ពុជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ កីឡា - សុខភាព 41
ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ កែ ឡេង ត្រូវបានតែងតាំងជាទីប្រឹក្សាសហព័ន្ធកីឡាប៉េតង់កម្ពុជា ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ កែ ឡេង ត្រូវបានតែងតាំងជាទីប្រឹក្សាសហព័ន្ធកីឡាប៉េតង់កម្ពុជា

(ភ្នំពេញ)៖ វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ លើវិញ្ញាវាយយកពិន្ទុ ត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រេចតែងតាំងជាទីប្រឹក្សាសហព័ន្ធ បន្ទាប់ពីលោកស្រីបានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាការិនីកាលពីពេលថ្មីៗនេះ។

ការប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពវីរកីឡាការិនី កែ ឡេង នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានលោក ស សុខា ប្រធានសហព័ន្ធនាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។

សូមរំឮកថា លោកស្រី កែ ឡេង បានផ្ដើមលេងកីឡាប៉េតង់ដំបូងនៅឆ្នាំ១៩៩៣ ហើយរយៈពេលជិត ៣០ឆ្នាំមកនេះ លោកស្រីបានសាងស្នាដៃជូនជាតិជាច្រើន តាមរយៈការដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ដ៏ច្រើនស្ទើររាប់ភ្លេច ពិសេសសមិទ្ធផលដ៏ធំជាងគេ គឺការដណ្ដើមបានមេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ កាលពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលជាកំណត់ត្រាពិភពលោក ដ្បិតពុំទាន់មានកីឡាការិនីអន្ដរជាតិណាម្នាក់ធ្វើបានឡើយ៕