លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបន្ថែមថវិកា ៥លានដុល្លារ ដើម្បីជួយកសិករចិញ្ចឹមត្រី
ក្នុងពេលអញ្ជើញចុះទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអ្នកចិញ្ចឹមត្រីកង្កែប នៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស បន្ថែមចំណាយ ៥លានដុល្លារទៀត ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រីកឲ្យកសិករចិញ្ចឹមត្រី។
មកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បានទម្លាក់ថវិកា ៥០ម៉ឺនដុល្លារ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយដល់ប្រជាកសិករ ចិញ្ចឹមត្រី កន្លងមក។ ក្នុងនោះ មន្ត្រីជំនាញកសិកម្ម បានផ្តល់នូវឧបករណ៍សម្ភារៈ ព្រមទាំងបច្ចេកទេស ចុះទៅបង្ហាត់បង្ហាញដល់ប្រជាកសិករ ឲ្យចិញ្ចឹមត្រី សម្រាប់ផ្គត់ផ្គង់ជីវភាព និងសម្រាប់លក់ដូរ បម្រើឲ្យតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ៕