លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រួមគ្នាប្រែក្លាយពីវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសមាសបៃតង

    ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០​ | ព័ត៌មានទូទៅ |
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រួមគ្នាប្រែក្លាយពីវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសមាសបៃតង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ រួមគ្នាប្រែក្លាយពីវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសមាសបៃតង

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅពេលជួបសំណេះសំណាលពីមុនគឺចាប់ដៃ ឥឡូវបែរមកលើកដៃសំពះគ្នា ហើយការអង្គុយពីមុនជិតៗគ្នា តែពេលនេះការអង្គុយគឺរក្សាគម្លាតពីគ្នា ដោយសាររីករាលឆ្លងនៃជំងឺកូវីដ-១៩ ធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទអស់។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបែបនេះនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នាឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ការផ្លាស់ប្តូរឥរិយាបទនេះ មិនមានតែសម្រាប់កម្ពុជានោះទេ គឺមានការផ្លាស់ប្តូរនៅទូរទាំងពិភពលោកតែម្តង
    ពីព្រោះជំងឺកូវីដ-១៩ បានធ្វើអោយមនុស្សស្លាប់ច្រើនណាស់ ប្រទេសនៅលើពិភពលោក តិច ឬច្រើន សុទ្ធតែទទួលរងនូវផលប៉ះពាល់ទាំងអស់ មានទាំងអាយុជីវិតមនុស្ស និងផលប៉ះពាល់សេដ្ឋកិច្ចជាតិ ហើយសម្រាប់កម្ពុជាមានផលប៉ះពាល់ទៅលើវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍តែប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជាមានសក្តានុពលមួយនោះគឺវិស័យកសិកម្ម ត្រូវរួមគ្នាប្រែក្លាយជាវិបត្តិទៅជាឱកាស ដោយផ្តោតទៅលើវិស័យកសិកម្មជាអាទិភាព៕

    បញ្ចេញមតិ
    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង