ខ្មែរប៉ុស្ដិ៍ Close

សេចក្តីសង្ខេបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 5
សេចក្តីសង្ខេបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិ សេចក្តីសង្ខេបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិ

ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយនូវរបាយការណ៍សង្ខេបលទ្ធផលការងាររបស់ខ្លួន ប្រចាំឆមាសទី១ និងដាក់ទិសដៅសម្រាប់ការងារឆមាសទី២ ឆ្នាំ២០២០នេះ។

សេចក្ដីសង្ខេបពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺកូវីដ-១៩ ហើយ សេដ្ឋកិច្ចកម្ពុជាក៏បានទទួលឥទ្ធិពលអវិជ្ជមាននេះផងដែរ ជាពិសេសវិស័យទេសចរណ៍ កម្មន្តសាល និងសំណង់។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការប្រកបដោយ ប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុវត្តវិធាន ការគាំទ្រជាបន្តបន្ទាប់ ចំពោះវិស័យដែលប៉ះពាល់ និងប្រជាពលរដ្ឋងាយរងគ្រោះ ដែលបានកាត់បន្ថយ ផលប៉ះពាល់, រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម និងវិធានការក្នុងវិស័យធនាគារ សំដៅបង្កើនសាច់ប្រាក់ក្នុងវិស័យធនាគារ សម្រាប់ឆ្លើយតបនឹងសេចក្ដី ត្រូវការហិរញ្ញប្បទាន គាំទ្រសកម្មភាពសេដ្ឋកិច្ចនានា និងលើកទឹកចិត្តឱ្យមានការរៀបចំឥណទានឡើងវិញ សម្រាប់រក្សានិរន្តរភាពនៃអាជីវកម្ម និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលទទួលរង ផលប៉ះពាល់។

សូមអានរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖

អត្ថបទទាក់ទង