ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាបដាក់វិធានការ ៤ចំណុចដើម្បីទប់ស្កាត់ និងបង្ក្រាបការកាន់កាប់ដីរដ្ឋ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកសារ 41
រដ្ឋបាលខេត្តសៀមរាបដាក់វិធានការ ៤ចំណុចដើម្បីទប់ស្កាត់ និងបង្ក្រាបការកាន់កាប់ដីរដ្ឋ រដ្ឋបាលខេត្តសៀមរាបដាក់វិធានការ ៤ចំណុចដើម្បីទប់ស្កាត់ និងបង្ក្រាបការកាន់កាប់ដីរដ្ឋ

តាមរយៈលិខិតចុះថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបបានបានដាក់ចេញនូវវិធានការចំនួន ៤ចំណុចដល់លោក លោកស្រី អភិបាលក្រុង ស្រុក និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្សនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

វិធានការទាំង៤ចំណុចនោះរួមមាន៖

១. ត្រូវទប់ស្កាត់ជាបន្ទាន់នូវរាល់ការបំផុសបំផុលចលនា ទោះនីតិបុគ្គល ឬរូបវ័ន្តបុគ្គលណាក៏ដោយ ក៏ពុំមានសិទ្ធិរុករាន ដុត ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្ស ដើម្បីរំលោភយកដីធ្វើជាកម្មសិទ្ធិឡើយ

២. ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការទិញ-លក់ និងការបញ្ជាក់ទិញ-លក់ លើដីរដ្ឋដោយខុសច្បាប់ និងត្រូវបន្តណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងមេភូមិ មេឃុំ ចៅសង្កាត់ ស្ថិតនៅក្នុងដែនសមត្ថកិច្ចការគ្រប់គ្រងរបស់ខ្លួន

៣. ត្រូវបន្តកិច្ចសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្ស ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង និងបំពេញតួនាទីភារកិច្ច ការទទួលខុសត្រូវរៀងៗខ្លួន

៤. ត្រូវរៀបចំផែនការសកម្មភាពអនុវត្ត និងផ្ដល់របាយការណ៍ជាប្រចាំមករដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជ្រាប និងផ្ដល់គោលការណ៍ណែនាំបន្ថែមក្នុងករណីចាំបាច់។

សូមអាននូវខ្លឹមសារទាំងស្រុងនៃលិខិតនេះដូចខាងក្រោម៖

អត្ថបទទាក់ទង