ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃនេះ
ក្រសួងសុខាភិបាល បានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំង អស់កើនដល់ ១៣១នាក់ ចំណែកឯអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន ១០នាក់។
អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយនៅពេលនេះគឺ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២២ឆ្នាំ បានស្នាក់នៅបណ្តោះអាសន្នខេត្តព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៣១នាក់ (ស្មើនឹង ៩២.៩១% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១០នាក់។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖