ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងពុះពារគ្រប់ឧបសគ្គក្នុងការការពារបងប្អូនប្រជាពលរដ្ឋពីគ្រោះអាសន្ននានា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងពុះពារគ្រប់ឧបសគ្គក្នុងការការពារបងប្អូនប្រជាពលរដ្ឋពីគ្រោះអាសន្ននានា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងពុះពារគ្រប់ឧបសគ្គក្នុងការការពារបងប្អូនប្រជាពលរដ្ឋពីគ្រោះអាសន្ននានា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ តាម រយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់និងពុះពារគ្រប់ឧបសគ្គក្នុងការការពារបងប្អូនប្រជាពលរដ្ឋរបស់យើងពីគ្រោះអាសន្ននានា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា
ជាក់ស្តែង រាជរដ្ឋាភិបាល ទើបតែបានបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភជូនគ្រួសារក្រីក្រនិងងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានប្រជាពលរដ្ឋជាង ៦០ម៉ឺនគ្រួសារស្មើនឹងជាង២លាន៣សែននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភតាមធនាគារឯកទេសវីងទូទាំងប្រទេស៕

អត្ថបទទាក់ទង