ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កម្មវិធីផ្តល់សាច់ប្រាក់នេះ គឺរាជរដ្ឋាភិបាលចំណាយថវិកាប្រមាណជាង ២០លានដុល្លារអាមេរិកក្នុងមួយខែ ដែលមានប្រជាពលរដ្ឋដែលនឹងទទួលបានអត្ថប្រយោជន៍ជាង៦០ម៉ឺនគ្រួសារ ស្មើនឹងប្រមាណជាង ៣លាន២សែននាក់៕