ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 44
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ចំនួន២គោលដៅផ្សេងៗគ្នា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

គោលដៅទី១ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា បានពិនិត្យនិងដោះស្រាយចំនួន៩សំណើ ស្ថិតក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង សង្កាត់អំពិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។

គោលដៅទី២ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាបដឹកនាំដោយលោក ឡុង កុសល បានពិនិត្យចំនួន១៣សំណើ ស្ថិតក្នុងភូមិទ្រាំង និងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។

សរុបមក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារសហគមន៍ទាំង២គោលដៅបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន១៣សំណើ៕

អត្ថបទទាក់ទង