ខ្មែរប៉ុស្ដិ៍ Close

តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ទណ្ឌិត សម រង្ស៊ី ឱ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ ” បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល” តាមបណ្តឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 63
តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ទណ្ឌិត សម រង្ស៊ី ឱ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ ” បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល” តាមបណ្តឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ទណ្ឌិត សម រង្ស៊ី ឱ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ ” បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល” តាមបណ្តឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា

លាការព្រហ្មទណ្ឌ នៃទីក្រុងប៉ារីស បានសម្រេចដាក់ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានសំងំលាក់ខ្លួននៅក្នុងប្រទេសបារាំង ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។

បើតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនសម្តេចតេជោ នៅទីក្រុងប៉ារីស ថ្លែងប្រាប់ឲ្យដឹងថា ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស បានសម្រេចដាក់បុគ្គល សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណ:លើបុគ្គល» គឺបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

ការចោទប្រកាន់នេះ ត្រូវបានធ្វើចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ឌី វិជ្ជា ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបាន ចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី ពុំមានមូលដ្ឋានផ្លូវច្បាប់ ដែលអាចប្រកែកដោះបន្ទុក ឬធ្វើការជំទាស់ទៅនឹងពាក្យសម្ដីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់នោះទេ។

អត្ថបទទាក់ទង