ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ស្នើឱ្យវិស័យឯកជនបន្តយកចិត្តទុកដាក់ អនុវត្តន៍វិធានការការពារទប់ស្កាត់ ជំងឺកូវីដ-១៩ឱ្យបានជាប់ជាប្រចាំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ មុខរបរ 7
រាជរដ្ឋាភិបាល ស្នើឱ្យវិស័យឯកជនបន្តយកចិត្តទុកដាក់ អនុវត្តន៍វិធានការការពារទប់ស្កាត់ ជំងឺកូវីដ-១៩ឱ្យបានជាប់ជាប្រចាំ រាជរដ្ឋាភិបាល ស្នើឱ្យវិស័យឯកជនបន្តយកចិត្តទុកដាក់ អនុវត្តន៍វិធានការការពារទប់ស្កាត់ ជំងឺកូវីដ-១៩ឱ្យបានជាប់ជាប្រចាំ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនទាំងអស់បន្តយក​ចិត្តទុកដាក់អនុវត្តន៍នូវវិធានការការពារ ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ។

ក្នុងឱកាសអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដឹកនាំដោយលោក សាមសុន វ៉ុង អគ្គនាយកនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជានៅទីស្តីការក្រសួងការងារ នា ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ​បណ្តាល​​​វិជ្ជាជីវៈបានមានប្រសាសន៍ថា ការអនុវត្ដនូវវិធានការនេះគឺ ដើម្បីសុវត្ថិភាព សុខភាព កម្មករ និយោជិត បើទោះជាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពស្ងប់​ស្ងាត់​បន្តិចក៏ដោយ ប៉ុន្តែវាអាចនឹងប្រឈមនៅរលក​ទី២ ប្រសិនបើយើងមើលស្រាលស្ថាន​ភាពនៃការរីករាលដាលជំងឺនេះ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងអំពីវិ ធានការនៃការការ​ពារ មេរោគកូវីដ-១៩ និងសមិទ្ធផលការងារដែលក្រុមហ៊ុនសម្រេចបាន ព្រមទាំងគោរពស្នើ​សុំអនុសាសន៍ណែនាំបន្ថែម ដើម្បីកែលម្អលក្ខខណ្ឌការងាររបស់ក្រុម ហ៊ុនឱ្យកាន់​តែ​ប្រសើរ។ ឯកឧត្ដមបានបន្ដថា វិបត្តិនៃការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យមានផល​ប៉ះ​ពាល់​យ៉ាងច្រើន ក្នុងនោះរោងចក្រសហគ្រាសមួយចំនួនធំត្រូវបានព្យួរ គ្រឹះស្ថានសិក្សា​នានា ត្រូវបិទទ្វារទាំងស្រុងទូទាំងប្រទេស និងបង្កឱ្យមានផលប៉ះពាល់ដល់​ជីវភាពរបស់​ប្រជាពលរដ្ឋមួយចំនួនទៀត ទាំងនៅកម្ពុជា និងពិភពលោក។

លោក សាមសុន វ៉ុង អគ្គនាយករបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​បានបញ្ជាក់​ថា នៅក្នុងដំណាក់កាលនៃការរាតត្បាតកូវីដ-១៩នេះ ខាងក្រុមហ៊ុនបានធ្វើការជាមួយ​អ្នកជំនាញទាំងនៅក្នុងតំបន់ និងពិភពលោកលើសុវត្ថិភាព សុខភាពការងារធ្វើឱ្យការគ្រប់​គ្រងក្នុងគ្រាអាសន្នមានភាពល្អប្រសើរ រួមទាំងការចែករំលែក និងផ្សព្វផ្សាយ នូវវិធានការ​នានារបស់ក្រសួងក៏ដូចជានិយាមអន្តរជាតិ ក្នុងសង្វាក់ផលិតកម្មដើម្បីធានាសុវត្ថិភាព​ដល់​បុគ្គលិក កម្មករ​ និយោជិត។ លោកបានបន្ថែមថា ក្រៅពីសុវត្ថិភាព សុខភាព ក្រុមហ៊ុន មិនមានការកាត់បន្ថយបុគ្គលិកណាមួយនោះទេ ខណៈការផលិតមានការធ្លាក់ចុះក្តី ដោយ​រក្សាការងារ ជូនបុគ្គលិក តាមរយៈការផ្ទេរការងារជូនពួកគាត់ ក៏ដូចជាឱ្យគាត់ចូលរួម​ក្នុង​សកម្មភាពសង្គមដោយមិនធ្វើអ្វីឱ្យប៉ះពាល់ជីវភាពរបស់ពួកគាត់ឡើយ។

ឯកឧត្ដម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុន​ ដែលបានអនុវត្តន៍ស្តង់ដារការងារបានល្អ ជាពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះ ក្រុមហ៊ុនបានជួយដល់កម្មករ ដោយមិនកាត់ប្រាក់បៀវត្សរ៍ និងមានចំណុចល្អជាច្រើន ក្នុង​ការធ្វើឱ្យមានសុខដុមនីយកម្ម ក្រុមហ៊ុនមិនដែលបង្កឱ្យមានបញ្ហាកើតឡើងម្តងណាឡើយ ដោយផ្តើមចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងជាគំរូមួយ ក្នុងការដឹកនាំរបស់​ក្រុមហ៊ុន ហើយក្រសួងនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនដទៃទៀត អនុវត្តន៍តាមផងដែរ។​ឯកឧត្ដម​រដ្ឋមន្រ្ដីបានអរគុណដែលបានចូលរួមយ៉ាងសកកម្ម ក្នុងសកម្មភាពប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់ ការពារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា បើទោះជារាជរដ្ឋាភិ​បាលមានការបិទការជួបជុំគ្នាផ្សេងៗក៏ដោយ ប៉ុន្តែមិនបានបិទសង្វាក់អាជីវកម្មនោះទេ ហើយក៏មានពលរដ្ឋកម្ពុជាក៏នៅតែបន្តគាំទ្រផលិតផលរបស់ក្រុមហ៊ុននេះដែរ។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា “ រោងចក្រជាកន្លែង​សុវត្ថិភាពសម្រាប់​កម្មករ ជាពិសេសមានការពិនិត្យសុខភាព និងការការពារផ្សេងៗជារៀងរាល់ថ្ងៃ បើទោះជា​នៅកម្ពុជាមានភាពធូរស្រាលបន្តិចក៏ដោយ។ ប៉ុន្តែនៅលើពិភពលោកនៅតែធ្ងន់ធ្ងរនៅ​ឡើយ ព្រោះមិនទាន់មានវ៉ាក់សាំងព្យាបាលនៅឡើយ មានតែអនុវត្តតាមវិធានអនាម័យ​ដែលណែ នាំដោយ ក្រសួងសុខាភិបាលតែប៉ុណ្ណោះ”៕

អត្ថបទទាក់ទង