ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសាររំលឹកដាស់តឿនអោយមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 9
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសាររំលឹកដាស់តឿនអោយមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសាររំលឹកដាស់តឿនអោយមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថាជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្ន ថែរក្សាសុខភាពអោយបានល្អ ចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ-១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយមានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា
ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែត បណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ-១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការ សុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ 7,039,918 នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 404,399 នាក់ដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំជាថ្មីថា
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ឬគិតថាស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះមិនត្រឹមត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ។ សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួនឯង កូនចៅ និងសមាជិកក្នុងគ្រួសារកុំអោយឆ្លងរោគកូវីដនេះ ទោះបីរស់នៅទីក្រុងឬរស់នៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់ គ្នាជាប់ជានិច្ចនិងសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានចម្ងល់ឬការសង្ស័យអ្វីមួយអំពីជំងឺឆ្លងកូវីដ-១៩ សូមខលទាក់ទងទៅលេខ ១១៥ ជាបន្ទាន់៕

អត្ថបទទាក់ទង