ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ «សូមមើលមុខសារព័ត៌មាននិងអង្គការសិទ្ធិមនុស្សលាក់ពុត! »

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 765
    លិខិតមិត្តអ្នកអាន៖ «សូមមើលមុខសារព័ត៌មាននិងអង្គការសិទ្ធិមនុស្សលាក់ពុត! »លិខិតមិត្តអ្នកអាន៖ «សូមមើលមុខសារព័ត៌មាននិងអង្គការសិទ្ធិមនុស្សលាក់ពុត! »

    បណ្តាញផ្សាយព័ត៌មានដែលទទួលលុយពីបរទេសលោកខាងលិច ហើយដែលតែងអួតអាងថា ជាស្ថាប័នឯករាជ និងហ៊ាននិយាយការពិត ហើយតែងតែចោទបណ្តាញសារព័ត៌មានក្នុងស្រុកថា លម្អៀង និងគាំទ្ររដ្ឋាភិបាលនោះ ឥឡូវនេះដល់ពេលតម្រិះជិះកឯងហើយ។ កន្លងទៅ ក្រុមសារព័ត៌មានទាំងនោះតែងតែចង្អុលចោទប្រកាន់គេឯងថា មិនឯករាជ ទ្រនេះទ្រនោះ ថាគេនិយាយការពារមិននិយាយការពិត។ល។ ប៉ុន្តែ ពួកគេភ្លេចគិតថា នៅពេលដែលម្រាមមួយចង្អុលទៅគេ មានម្រាម៤ទៀតដែលកំពុងង្អុលមកខ្លួនឯង។

    ឆ្លងកាត់ព្រឹត្តិការណ៍ប៉ុន្មានខែចុងក្រោយនេះ ពោល គឺចាប់តាំងពីមេរោគកូវីដ-១៩ រាតត្បាតពេញពិភពលោកមក ជាពិសេសព្រឹត្តិការណ៍ហិង្សានៅសហរដ្ឋអាមេរិកចុងក្រោយនេះ ប្រៀបបាននឹងសាជូរដែលដាក់ក្នុងទឹកល្អក់ឲ្យរងថ្លាអាចមើលឃើញដល់បាតពាង។ សារព័ត៌មានដែលលាក់ពុតពីមុនក៏លាក់លែងជិតដែរ។ ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលជាគូកននឹងគ្នា បាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិកដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នោះថា គ្មានភស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ។ ការនិយាយបែបនេះ គឺដើម្បីការពាររូបភាពប៉ូលិសអាមេរិកកុំឲ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃនេះ។
    ប្រភព៖ អ្នកនយោបាយតុកាហ្វេ